កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលបានប្រារព្ធឡើងនៅទីក្រុងស៊ីអាន ដែលជាចំណុចចាប់ផ្តើមភាគខាងកើតរបស់ "ផ្លូវសូត្របុរាណ" ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែឧសភា។ កិច្ចប្រជុំកំពូលលើកនេះបានតំណាងឱ្យការបង្កើតយន្តការជំនួបប្រមុខរដ្ឋចិន-អាស៊ីកណ្តាលជាផ្លូវការ។លោកXi Jinping មេដឹកនាំកំពូលរបស់ប្រទេសចិន បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលថា ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំងប្រាំនឹងប្រកាន់ខ្ជាប់នូវការរួមសុខទុក្ខជួយយកអាសាគ្នា ការអភិវឌ្ឍរួម សន្តិសុខសកល និងមេត្រីភាពពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីបើកដំណើរយុគសម័យថ្មីនៃសហគមន៍រួមវាសនារវាងចិន-អាស៊ីកណ្តាល។