ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោក៖ ការរីករាលដាលនៃជំងឺកូវីដ-១៩បានធ្វើឱ្យដំណើរនៃការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដែលទាក់ទងនឹងសុខភាពមានភាពយឺតយ៉ាវ
2023-05-20 15:04:14cri
Share with:

អង្គការសុខភាពពិភពលោកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំក្រោមចំណងជើង«ស្ថិតិសុខាភិបាលពិភពលោកឆ្នាំ ២០២៣» នៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី ១៩ ខែឧសភា ។

របាយការណ៍នេះបានចែងថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩បានប៉ះពាល់ដល់វិស័យសុខាភិបាលសកល ដំណើរនៃការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពមានភាពយឺតយ៉ាវ ។ បើប្រៀបធៀបនឹងរយៈពេលពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៥ ការរីករាលដាលនៃជំងឺកូវីដ-១៩បានបណ្តាលឱ្យដំណើរវិវឌ្ឍនៃសូចនាករពាក់ព័ន្ធនឹងសុខភាពមានភាពជាប់គាំង ការធ្វើឱ្យជំងឺគ្រុនចាញ់និងជំងឺរបេង(TB)មានភាពកាន់តែប្រសើរឡើងបានលេចចេញភាពដើរផ្ទុយពីនិន្នាការអភិវឌ្ឍន៍ទៅមុខ ករណីស្លាប់ដោយជំងឺមិនឆ្លងជារៀងរាល់ឆ្នាំបន្តកើនឡើង៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស