ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានលើកឡើងនូវ"សំណើចំនួន ៨ ចំណុច"ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល
2023-05-19 16:10:43cri
Share with:

នាព្រឹកថ្ងៃទី ១៩ ខែ ឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិនៅក្រុង Xi'an ខេត្ត Shaanxi ។ ក្នុងសុន្ទរកថាគន្លឹះ លោកបានលើកឡើងនូវ"សំណើចំនួន ៨ ចំណុច"ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល។

លោក Xi Jinping បានលើកឡើងថា កិច្ចប្រជុំកំពូលលើកនេះបានបង្កើតវេទិកាថ្មីនិងបើកទស្សនវិស័យថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ីកណ្តាល ។ ប្រទេសចិនរីករាយចាត់ទុកកិច្ចប្រជុំកំពូលលើកនេះជាកាលានវត្តភាពមួយក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីទាំងអស់ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការចិន-អាស៊ីកណ្តាលរៀបចំផែនការឱ្យបានល្អ កសាងឱ្យបានល្អ និងអភិវឌ្ឍឱ្យបានល្អ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស