ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping លើកសំណើ ៤ ចំណុចស្តីពីការកសាងអាស៊ីកណ្តាល
2023-05-19 14:11:14cri
Share with:

 នាព្រឹកថ្ងៃទី ១៩ ឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្រុង Xi'an ខេត្ត Shaanxi ប្រទេសចិន ។ ពេលថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំ លោក Xi Jinping បានលើកសំណើ ៤ ចំណុចស្តីពីការកសាងអាស៊ីកណ្តាល ។ លោកបានថ្លែងថា នាពេលបច្ចុប្បន្ននេះ ពិភពលោកបាននិងកំពុងមានបម្រែបម្រួលនិម្មាបនកម្មយ៉ាងខ្លាំងដែលកម្រមានក្នុងមួយសតវត្សរ៍កន្លងមក ហើយអាស៊ីកណ្តាលគឺជាមជ្ឈមណ្ឌលនៃទ្វីបអឺរ៉ាស៊ី ដែលស្ថិតនៅផ្លូវបំបែកនៃការតភ្ជាប់ពីខាងកើតទៅខាងលិច ពីខាងជើងទៅខាងត្បូង។

លោកបានលើកសំណើទី១ គឺពិភពលោកត្រូវការអាស៊ីកណ្តាលដែលប្រកដដោយស្ថិរភាព ។ ចាំបាច់ត្រូវគាំពារអធិបតេយ្យភាព សន្តិសុខ ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសអាស៊ីកណ្តាល  ត្រូវគោរពផ្លូវអភិវឌ្ឍន៍ដែលប្រជាជនអាស៊ីកណ្តាលបានជ្រើសរើសដោយខ្លួនឯង ព្រមទាំងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់តំបន់អាស៊ីកណ្តាលក្នុងការគាំពារសុខសន្តិភាព សុខដុមរមនា និងភាពសុខសាន្ត។

ទី២ គឺពិភពលោកត្រូវការអាស៊ីកណ្តាលដែលប្រកដដោយភាពរុងរឿង ។ អាស៊ីកណ្តាលនឹងសម្រេចបាននូវក្តីប្រាថ្នារបស់ប្រជាជនក្នុងតំបន់ដែលមានជីវភាពកាន់តែល្អបវរ ហើយក៏នឹងបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងដល់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ។

ទី៣ គឺពិភពលោកត្រូវការអាស៊ីកណ្តាលដែលចុះសម្រុងគ្នា។ គ្មាននរណាម្នាក់មានសិទ្ធិបង្កភាពមិនចុះសម្រុង និងការប្រឈមមុខដាក់គ្នានៅអាស៊ីកណ្តាលឡើយ ថែមទាំងមិនអនុញ្ញាតឱ្យនរណាម្នាក់ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនខាងនយោបាយនៅតំបន់នេះផងដែរ ។

ទី៤ គឺពិភពលោកត្រូវការអាស៊ីកណ្តាលដែលតភ្ជាប់គ្នា។ អាស៊ីកណ្តាលមានសមត្ថភាពក្លាយជាមជ្ឈមណ្ឌលទំនាក់ទំនងដ៏សំខាន់នៃតំបន់អឺរ៉ាស៊ី ដើម្បីរួមចំណែករបស់អាស៊ីកណ្តាលក្នុងការផ្លាស់ប្តូរទំនិញ ការផ្លាស់ប្តូរអរិយធម៌ និងការអភិវឌ្ឍបច្ចេកវិទ្យា ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស