លោក Xi Jinping ប្រធានរដ្ឋចិននិងប្រមុខរដ្ឋនៃបណ្តាប្រទេសអាស៊ីកណ្តាលទាំង ៥ បានប្រកាសពីការបង្កើតយន្តការនៃកិច្ចជំនួបរវាងប្រមុខរដ្ឋចិន-អាស៊ីកណ្តាលជាផ្លូវការ
2023-05-19 16:11:12cri
Share with:
ថ្ងៃទី ១៩ ឧសភា កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលបានបើកធ្វើដោយជោគជ័យនៅក្រុង Xi'an។
ប្រមុខរដ្ឋចិននិងបណ្តាប្រទេសអាស៊ីកណ្តាលបានព្រមព្រៀងគ្នាថា ចាត់ទុកកិច្ចប្រជុំកំពូលនេះជាកាលានុវត្តភាពមួយ ដើម្បីបង្កើតយន្តការកិច្ចប្រជុំប្រមុខរដ្ឋចិន-អាស៊ីកណ្តាលដែលនឹងបើកធ្វើរៀងរាល់ ២ ឆ្នាំម្តងនៅប្រទេសចិននិងណ្តាប្រទេសអាស៊ីកណ្តាលជាបន្តវេន។ កិច្ចប្រជុំកំពូលលើកក្រោយនឹងបើកធ្វើនៅប្រទេសកាហ្សាក់ស្ថាននៅឆ្នាំ ២០២៥ ។
ប្រមុខរដ្ឋទាំង ៦ រូបបានយល់ព្រមបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃយន្តការចិន-អាស៊ីកណ្តាលនៅប្រទេសចិន ៕