ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងភរិយារួមជាមួយមេដឹកនាំប្រទេសអាស៊ីកណ្តាលទាំង៥និងភរិយាចូលរួមទស្សនាការសម្តែងស្វាគមន៍ភ្ញៀវកិត្តិយស
2023-05-19 09:05:52cri
Share with:

       យប់ថ្ងៃទី១៨ ខែឧសភា លោក Xi Jinping  ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយាបានរៀបចំពិធីស្វាគមន៍និងពិធីជប់លៀងនៅសួន Datangfurong ក្រុងXi`an  ខេត្តShaanxi  ដើម្បីស្វាគមន៍ថ្នាក់ដឹកនាំប្រទេសអាស៊ីកណ្តាលទាំង  និងភរិយាដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល 

      លោក Xi Jinping បានថ្លែងសុន្ទរកថាដោយតាំងនាមរដ្ឋាភិបាលចិននិងប្រជាជនចិន ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រមុខរដ្ឋប្រទេសអាស៊ីកណ្តាល ។ លោកបានបញ្ជាក់ថា ចាប់ពីបានបង្កើតទំនាក់ទំនងការទូតមក   ទំនាក់ទំនងការទូតរវាងចិននិងប្រទេសអាស៊ីកណ្តាលទទួលបានសមិទ្ធផលលេចធ្លោដែលធ្វើឱ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលនិងកោតសរសើរ។  មិនថាសភាពការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលគោរពគ្នាជានិច្ច រាប់អានជាមេត្រីភាពជានិច្ច  រួមសុខរួមទុក្ខជានិច្ច ហើយផ្តល់ផលប្រយោជន៍និងឈ្នះ-ឈ្នះជាមួយគ្នាជានិច្ច។ ទំនាក់ទំនងរវាងចិននិងបណ្តាប្រទេសអាស៊ីកណ្តាលបានអភិវឌ្ឍពីប្រទេសជិតខាងមេត្រីភាពទៅជាដៃគូយុទ្ធសាស្ត្រ រហូតដល់សហគមន៍រួមវាសនា  ដែលបានរួមបញ្ចូលកម្លាំងចលករដល់សន្តិភាពនិងវឌ្ឍនភាពក្នុងតំបន់ ក៏ដូចជាបានរួមចំណែកថ្មីដល់ការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិផង ។

        លោក Xi Jinping បានសង្កត់ធ្ងន់ថា  ជឿជាក់ថា ក្រោមការខិតខំរួមរបស់យើង កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលប្រាកដជាទទួលបានជោគជ័យជាមិនខាន ដែលនឹងបើកយុគសម័យថ្មីសម្រាប់ទំនាក់ទំនងរវាងគ្នានិងគ្នា។ ប្រទេសចិនស្វាគមន៍យ៉ាងស្មោះចំពោះបណ្តាប្រទេសអាស៊ីកណ្តាលចែករំលែកឱកាសអភិវឌ្ឍន៍ពីក្នុងដំណើរការអភិវឌ្ឍន៍ជាតិដ៏ឆាប់រហ័សរបស់ចិន ដើម្បីរួមគ្នាបង្កើតអនាគតកាន់តែល្អបវរនៃកិច្ចសហប្រតិបត្តិការចិន-អាស៊ីកណ្តាល។

         ក្រោយពីពិធីជប់លៀងស្វាគមន៍ លោក Xi Jinping លោកស្រី Peng Liyuan និងភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ទាំងអស់បានរួមគ្នាទស្សនាការសម្តែងនៃពិធីសម្ពោធបើកឆ្នាំសិល្បៈវប្បធម៌ប្រជាជនចិននិងអាស៊ីកណ្តាល និងជាទិវាសិល្បៈយុវជនចិន-អាស៊ីកណ្តាល៕


អ្នកបកប្រែ:邓倩
ប្លុកពិសេស