យានអវកាស Shenzhou-16 នឹងត្រូវបាញ់បង្ហោះនៅខែឧសភានេះ! អវកាសយានិកពីរក្រុមនឹងជួបជុំគ្នានៅក្នុងស្ថានីយអវកាស
2023-05-19 16:01:54cri
Share with:
បេសកកម្មអវកាសអស់រយៈពេល ៦ ខែរបស់ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-15 នឹងឈានចូលទីបញ្ចប់ហើយ នៅថ្ងៃទី ១០ ខែឧសភា យានអវកាសដឹកទំនិញ Tianzhou-6 បានត្រូវបាញ់បង្ហោះ ហើយបានតភ្ជាប់ជាមួយ ស្ថានីយអវកាស។
បើតាមសភាពការណ៍ជាមូលដ្ឋាននៃបេសកកម្មយានអវកាសដឹកមនុស្សប្រចាំឆ្នាំ ២០២៣ ដែលប្រកាសដោយវេបសាយផ្លូវការនៃយានអវកាសដឹកមនុស្សប្រទេសចិនឱ្យដឹងថា យានអវកាស Shenzhou-16 ក៏នឹងត្រូវបាញ់បង្ហោះនៅខែឧសភានេះផងដែរ។ ដល់ពេលនោះ ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-15 និងយានអវកាស Shenzhou-16 នឹងជួបជុំគ្នានៅក្នុងស្ថានីយអវកាស។ នេះក៏ជាការប្រគល់និងទទួលតាមគន្លងតារាវិថីលើកទីពីររវាងក្រុមអវកាសយានិកចិនពីរក្រុមដែរ៕