ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលជប៉ុន-អាមេរិករងការតវ៉ាពីសំណាក់ប្រជាជនជប៉ុនក្នុងប៉ុន្មានថ្ងៃជាប់ៗគ្នា
2023-05-19 16:01:11cri
Share with:

ថ្ងៃទី១៨ ខែឧសភា លោកហ្វូមីអូ គីស៊ីដានាយករដ្ឋមន្ត្រីជប៉ុននិងលោកចូ បៃដិនប្រធានាធិបតីអាមេរិកបានជួបចរចានៅក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន។ ប្រជាពលរដ្ឋជប៉ុនជិត ១០០ នាក់បានធ្វើបាតុកម្មនៅថ្ងៃទី ១៧ និងថ្ងៃទី ១៨ ខែឧសភា ដើម្បីតវ៉ាចំពោះកិច្ចប្រជុំកំពូលជប៉ុន-អាមេរិក និងកិច្ចប្រជុំកំពូលក្រុមប្រទេស G7 ដែលជិតនឹងបើកធ្វើនៅក្រុងហ៊ីរ៉ូស៊ីម៉ានៅពេលជិតៗខាងមុខនេះ។

ចាប់តាំងពីថ្ងៃទី ១៧ ខែឧសភាមក បាតុករជិត ១០០ នាក់ដែលមកពីតំបន់នានាទូទាំងប្រទេសជប៉ុនបានជួបជុំគ្នានៅខាងមុខទីសំណល់ដែលរងការវាយប្រហារដោយទម្លាក់គ្រាប់បែកបរមាណូនៅក្នុងសួនរំលឹកសន្តិភាពហ៊ីរ៉ូស៊ីម៉ា លើកបដា”បំបែកកិច្ចប្រជុំកំពូល G7 ហ៊ីរ៉ូស៊ីម៉ា” និងកាន់ផ្ទាំងបដាដែលថា "ប្រឆាំងសង្គ្រាម" ហើយបានស្រែកពាក្យស្លោកដូចជា "ប្រឆាំងកិច្ចប្រជុំកំពូលជប៉ុន-អាមេរិក" ,"លុបបំបាត់មូលដ្ឋានទ័ពអាមេរិកនៅប្រទេសជប៉ុន" និង "កិច្ចប្រជុំកំពូល G7 គឺសន្និសីទសង្គ្រាម" ។ល។ បន្ទាប់មក ក្រុមបាតុករបានធ្វើបាតុកម្មក្រោមកាប្រុងប្រៀបកម្រិតខ្ពស់របស់កម្លាំងប៉ូលិសរាប់សិបដង ដែលបានទាក់ទាញមនុស្សជាច្រើនទៅទស្សនានៅតាមផ្លូវ។

នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ១៨ ខែឧសភា មេដឹកនាំជប៉ុននិងអាមេរិកបានពិភាក្សាអំពីការបង្កើនកម្លាំងកំញើញនៃសហព័ន្ធជប៉ុននិងអាមេរិក ហើយបានសម្រេចបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីអាមេរិក-ជប៉ុន-កូរ៉េខាងត្បូងថែមមួយកម្រិតទៀត៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស