ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន ៖ ប្រទេសចិនសម្រេចបាននូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសអាស៊ីកណ្តាលចំនួន៥ ហើយបានអនុវត្តការគ្របដណ្តប់ពេញលេញនៃសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិក្នុងកម្រិតទ្វេភាគី
2023-05-19 14:30:09cri
Share with:

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃទី ១៨ ខែឧសភាថា ប្រទេសចិនសម្រេចបាននូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសអាស៊ីកណ្តាលចំនួន ៥ និងអនុវត្តការគ្របដណ្តប់ពេញលេញនៃសហគមន៍ជោគវាសនារួមគ្នារបស់មនុស្សជាតិក្នុងកម្រិតទ្វេភាគី ។ ជឿជាក់ថា កិច្ចប្រជុំកំពូលលើកនេះនឹងគូរប្លង់មេថ្មីសម្រាប់ទំនាក់ទំនងរវាងចិននិងអាស៊ីកណ្តាល ចាប់ផ្តើមយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី បញ្ចូលកម្លាំងចលករថ្មីក្នុងការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងអាស៊ីកណ្តាល និងរួមចំណែកថ្មីក្នុងការជំរុញការកសាងសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ ។

លោក Wang Wenbin បានថ្លែងទៀតថា កិច្ចប្រជុំកំពូលរវាងចិននិងអាស៊ីកណ្តាល មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីកណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏សំខាន់ក្នុងការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងអាស៊ីកណ្តាលឱ្យកាន់តែជិតស្និទ្ធសម្រាប់ប្រជាជនរបស់ប្រទេសចំនួន ៦  នេះផងដែរដែលជាការអនុវត្តយ៉ាងរស់រវើកក្នុងការជំរុញការកសាងសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ ហើយនឹងមានឥទ្ធិពលគំរូជាវិជ្ជមាន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស