ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថ្លែងថា ភ្នាក់ងារទេសចរណ៍អាចចាប់ដំណើរការឡើងវិញនូវអាជីវកម្មទេសចរណ៍ជាក្រុមនៅចិនដីគោកសម្រាប់ប្រជាពលរដ្ឋចិនតៃវ៉ាន់
2023-05-19 14:12:03cri
Share with:

ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាននាថ្ងៃទី ១៩ ឧសភា លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា បន្ទាប់ពីបានដំណឹងពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធឱ្យដឹងថា ភ្នាក់ងារទេសចរណ៍បានចាប់ដំណើរការឡើងវិញនូវអាជីវកម្មធ្វើទេសចរណ៍ជាក្រុមនៅចិនដីគោកសម្រាប់ប្រជាពលរដ្ឋចិនតៃវ៉ាន់ចាប់ពីថ្ងៃដដែលនេះតទៅ ។  តំបន់ចិនដីគោកស្វាគមន៍យ៉ាងកក់ក្តៅចំពោះជនរួមជាតិតៃវ៉ាន់ដែលទៅធ្វើទេសចរណ៍នៅចិនដីគោក ដើម្បីទស្សនាទេសភាពដ៏ស្រស់ស្អាត និងស្វែងយល់ពីការអភិវឌ្ឍថ្មីៗនៅតំបន់ផ្សេងៗ ៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស