ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំងប្រាំបានឈានចូលយុគសម័យថ្មីដែលមានជោគវាសនារួម
2023-05-19 20:27:45cri
Share with:

 កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលបានបើកធ្វើដោយជោគជ័យនៅក្រុង Xi’an ខេត្ត Shaanxi ប្រទេសចិនដែលជាទីចាប់ផ្តើមនៃ”ផ្លូវសូត្របុរាណ”ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែសភា។ កិច្ចប្រជុំកំពូលលើកនេះជាសញ្ញាកត់សម្គាល់ថាយន្តការជំនួបប្រមុខរដ្ឋចិន-អាស៊ីកណ្តាលបានបង្កើតឡើងជាផ្លូវការហើយ។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងក្នុងកិច្ចប្រជុំកំពូលថា ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំងប្រាំនឹងប្រកាន់ខ្ជាប់នូវការរួមសុខទុក្ខជួយយកអាសាគ្នា អភិវឌ្ឍជាមួយគ្នា សន្តិសុខទូទៅនិងមេត្រីភាពពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីចាប់ផ្តើមយុគសម័យថ្មីនៃសហគមន៍រួមវាសនាតែមួយរវាងចិន-អាស៊ីកណ្តាល។ កិច្ចប្រជុំកំពូលនេះបានឈានដល់សមិទ្ធផលសំខាន់ៗមួយចំនួនអំពីវិស័យកំណើនថ្មីដូចជាហិរញ្ញវត្ថុ កសិកម្ម ការកាត់បន្ថយភាពក្រីក្រ  បៃតងនិងកាបូនទាប សុខាភិបាលនិងការច្នៃប្រឌិតថ្មីឌីជីថលជាដើម។

      ការប្រាស្រ័យទាក់ទងគ្នារវាងចិននិងប្រទេសអាស៊ីកណ្តាលមានប្រវត្តិសាស្ត្រកាលពី ២១០០ ឆ្នាំមុន។ ជនជាតិចិន Zhang qian បានត្រួសត្រាយ ”ផ្លូវសូត្របុរាណ” ដែលចេញដំណើរពីក្រុង Xi’an  ឆ្លងកាត់អស៊ីកណ្តាល អូសបន្លាយចម្ងាយ ៧០០០ គីឡូម៉ែត្រដែលបានតភ្ជាប់ទី្វបអឺរ៉ាស៊ីន និងជំរុញការរួមបញ្ចូលនិងផ្លាស់ប្តូរខាងពាណិជ្ជកម្មនិងវប្បធម៌ ត្រូវបានអង្គការយូរណេស្កូដាក់ឈ្មោះថា”ផ្លូវសន្ទនានិងផ្លាស់ប្តូរសម្រាប់អរិយធម៌លោកខាងលិចនិងខាងកើត”។

      នាឆ្នាំ ១៩៩២ ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំងប្រាំបានបង្កើតទំនាក់ទំនងផ្លូវទូត។ ឆ្នាំ២០១៣ ពេលធ្វើដំណើរទស្សនកិច្ចនៅអាស៊ីកណ្តាល លោក  Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ” គំនិតផ្តួចផ្តើមយុទ្ធសាស្រ្តនេះធ្វើឱ្យចិននិងអាស៊ីកណ្តាលបានចាប់ដំណើរការកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅដែលប្រឈមមុខនឹងអនាគត ព្រមទាំងជំរុញឱ្យផ្លូវសូត្រស្តារឡើងវិញដោយគ្រប់ជ្រុងជ្រោយ។ ១០ ឆ្នាំកន្លងមក ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាស៊ីកណ្តាល ទំហំពាណិជ្ជកម្មជាមួយប្រទេសអាស៊ីកណ្តាលទាំងប្រាំបានឈានដល់ ៧០.២ ពាន់លានដុល្លារអាមេរិក ដែលបានបង្កើតកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្រ្ត ស្មើនឹង ១៥០ ដងជាងនៃរយៈពេលដើមនៃការបង្កើតទំនាក់ទំនងផ្លូវទូត។

ផ្លូវសូត្របុរាណបានក្លាយជាបណ្តាញទំនាក់ទំនងនិងសហប្រតិបត្តិការដែលមានភាពគ្រប់ជ្រុងជ្រោយនិងបីវិមាត្រដែលគ្របដណ្តប់ផ្លូវថ្នល់ ផ្លូវដែក អាកាសចរណ៍និងបំពង់បង្ហូរប្រេងកាតនិងឧស្ម័ន មិនត្រឹមតែបានជួយបណ្តាប្រទេសអាស៊ីកណ្តាលដំឡើងកម្រិតឧស្សាហកម្ម តភ្ជាប់គ្នានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់នៃទ្វីបអឺរ៉ាស៊ីនឱ្យមានភាពរលូនទៀតផង។

ឆ្នាំ ២០២២ ប្រទេសចិននិងអាស៊ីកណ្តាលបានរួមគ្នាប្រកាសពីការកសាងសហគមន៍រួមវាសនាតែមួយរវាងចិន-អាស៊ីកណ្តាល ដើម្បីខិតខំបង្កើតយន្តការសហប្រតិបត្តិការថ្មីដែលបើកទូលាយ មានតម្លាភាព ផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ មានសមភាព មានអំណោយផលដល់គ្នា មានភាពប្រាកដប្រជានិងមានប្រសិទ្ធភាព។

ឥឡូវ នៅក្នុងកិច្ចប្រជុំកំពូលដែលធ្វើនៅកន្លែងប្រជុំផ្ទាល់ជាលើកដំបូងតាំងពីចិននិងអាស៊ីកណ្តាលបង្កើតទំនាក់ទំនងផ្លូវទូតអស់រយ់ពេល ៣១ ឆ្នាំមក គំនិតផ្តួចផ្តើមដែលលោក Xi Jinping ប្រធានរដ្ឋចិនលើកឡើងបានរៀបរាប់ពីចក្ខុវិស័យនៃប្លង់មេស្តីពីទំនាក់ទំនងរវាងចិននិងអាស៊ីកណ្តាលក្នុងយុគសម័យថ្មី។

      អាស៊ីកណ្តាលជាមជ្ឈមណ្ដលនៃមហាដីគោកអឺរ៉ាស៊ីន ស្ថិតនៅផ្លូវបំបែកដែលតភ្ជាប់ចិននិងលោកខាងលិច ខាងជើងនិងខាងត្បូងដែលរំលេចពីតម្លៃដ៏សំខាន់នៃអាស៊ីកណ្តាលក្នុងភូមិសាស្រ្តនយោបាយសកលនិងការផ្លាស់ប្តូរខាងវប្បធម៌។ ខណៈពេលដែលបម្រែបម្រួលនិម្មាបនកម្មមួយរយឆ្នាំពន្លឿនដំណើរវិវត្ត ពិភពលោកត្រូវការអាស៊ីកណ្តាលមួយដែលប្រកបដោយស្ថិរភាព វិបុលភាព ភាពចុះសម្រុងគ្នានិងតភ្ជាប់គ្នា។

ហេតុនេះ ពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូល លោក Xi Jinping បានបកស្រាយពីខ្លឹមសារនៃសហគមន៍រួមវាសតែមួយចិននិងអាស៊ីកណ្តាលដោយលើកឡើងថា ចិននិងអាស៊ីកណ្តាលត្រូវកសាងសហគមន៍ជោគសនារួមដែលរួមសុខទុក្ខជួយយកអាសាគ្នា សាមគ្គីគ្នានិងជឿទុកចិត្តលើគ្នា, សហគមន៍ជោគសនារួមដែលសហប្រតិបត្តិការឈ្នះ-ឈ្នះនិងអំណោយផលដល់គ្នា, សហគមន៍ជោគសនារួមដែលចាកឆ្ងាយពីការប៉ះទង្គិច និងមានសន្តិភាពជានិរន្ត, សហគមន៍ជោគសនារួមដែលយល់ចិត្តគ្នានិងរាប់អានគ្នា។  លោក Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើមមួយចំនួន បូករួមទាំងការបង្កើនយន្តការ ត្រួសត្រាយទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ធ្វើឱ្យស៊ីជម្រៅនូវការប្រាស្រ័យទាក់ទងគ្នា ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការខាងថាមពល ជំរុញការច្នៃប្រឌិតថ្មីបៃតង លើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ និងគាំពារសន្តិភាពក្នុងតំបន់ជាដើម។

បើមើលពីគំនិតផ្តួចផ្តើមមួយចំនួនេះអាចឃើញថា នេះគឺជាការអនុវត្តជាក់ស្តែងនូវ ”គំនិតកសាងសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ” នៅតំបន់អាស៊ីកណ្តាល ក៏ជាវិធានការប្រាកដប្រជាដែលតំបន់នេះអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលោក  Xi Jinping បានលើកឡើងនៅពេលមុននេះ រឹតតែជាគំនិតផ្តួចផ្តើមសម្រាប់ជំរុញផ្លូវអភិវឌ្ឍន៍អរិយធម៌ទំនើបកម្មបែបថ្មីទៀតផង៕








អ្នកបកប្រែ:邓倩
ប្លុកពិសេស