ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Peng Liyuan និងភរិយារបស់មេដឹកនាំបរទេសដែលចូលរួមកិច្ចប្រជុំកំពូលចិន-ប្រទេសអាស៊ីកណ្តាលបានទស្សនារោងល្ខោនYisu ក្រុងXi`an
2023-05-19 21:48:53cri
Share with:

             ព្រឹកថ្ងៃទី១៩ខែឧសភា  លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping  ប្រធានរដ្ឋចិនបានអញ្ជើញលោកស្រី Aigul Japarova ភរិយារបស់លោកប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន  និងលោកស្រីZiroatkhon Mirziyoyeva   ភរិយារបស់លោកប្រធាននាធិបតីអ៊ូសបេគីស្ថាន  ដែលមកចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល ដើម្បីរួមគ្នាទស្សនារោងល្ខោន Yisu នៃទីក្រុងXi`an 

លោកស្រី Peng Liyuan និងភ្ញៀវកិត្តិយសបានទស្សនាសារមន្ទីរសិល្បៈល្ខោនអូប៉េរ៉ា Qinqiang ប្រទេសចិន បានរួមគ្នាទស្សនាគំនូរជញ្ជាំងជ្ជកាល TANG ដែលបង្ហាញពីប្រវត្តិសាស្ត្រផ្លាស់ប្តូរដោយមេត្រីភាពដ៏យូរលង់រវាងចិននិងអាស៊ីកណ្តាល គយគន់របាំរជ្ជកាល TANG និងរួមគ្នាដកបទពិសោធពីសិប្បកម្មផលិតនៃល្ខោនស្រមោលស្បែកប្រពៃណីចិន ព្រមទាំងបានសំណេះសំណាលជាមួយសិប្បករវ័យចំណាស់និងកូនសិស្សវ័យក្មេង។

ការសម្តែងដ៏អស្ចារ្យរបស់អ្នកសម្តែងល្ខោនអូប៉េរ៉ា Qinqiang ទទួលបានសំឡេងទះដៃកងរំពងពីសំណាក់លោកស្រី Peng Liyuan និងភ្ញៀវកិត្តិយស។ លោកស្រី Peng Liyuan បានថ្លែងថា  ប្រទេសចិនមានឆន្ទៈបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការខាងវប្បធម៌និងសិល្បៈជាមួយបណ្តាប្រទេសអាស៊ីកណ្តាល  ដើម្បីជំរុញការយល់គ្នានិងរាប់អានគ្នារវាងប្រជាជននិងប្រជាជន។ លោកស្រី Aigul Japarova  និងលោកស្រី Ziroatkhon Mirziyoyeva  បានថ្លែងថា ដំណើរទស្សនកិច្ចលើកនេះបានធ្វើឱ្យពួកគេចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅថា ផ្លូវសូត្របានតភ្ជាប់វប្បធម៌អាស៊ីកណ្តាលជាមួយចិន ហើយចូលរួមកោតៗសរសើរយ៉ាងខ្លាំងចំពោះការអភិរក្សនិងបន្តវេនវប្បធម៌ប្រពៃណីល្អៗរបស់ប្រជាជាតិចិន  រំពឹងទុកថាភាគីទាំងពីរធ្វើឱ្យការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិនិងការរៀនសូត្រខាងអរិយធម៌រវាងគ្នាឱ្យកាន់តែស៊ីជម្រៅថែមទៀត៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស