ថ្ងៃទី ១៨ ខែឧសភា គឺជាទិវាសារមន្ទីរអន្តរជាតិ។ បុរីបុរាណ Liangzhu ដែលសាងសង់ដោយជនជាតិចិនកាលពីជាង ៥ ពាន់ឆ្នាំមុន សិលាចារឹកឆ្អឹង Oracle កាលពី ៣ ពាន់ឆ្នាំមុន និងកំណប់ទ្រព្យដ៏កម្រដែលត្រូវបានរក្សាទុកក្នុងវាំងចាស់ដែលមានអាយុកាលរាប់រយឆ្នាំ។ល។និង។ល។ អ្វីៗទាំងនេះបានបកស្រាយពីវប្បធម៌នៃបុព្វការីជន និងជួយធ្វើឱ្យយើងស្វែងយល់ពីប្រវត្តិសាស្ត្រ ។ នៅក្នុងដំណើរថ្មីនៃការធ្វើទំនើបកម្មសកល ចូរឱ្យយើងបង្កើនកិច្ចផ្លាស់ប្តូរដើម្បីបន្តវេននិងផ្សព្វផ្សាយមរតកវប្បធម៌ ក្នុងន័យធ្វើឱ្យសួនច្បារនៃអរិយធម៌ពិភពលោកពោរពេញទៅដោយកម្លាំងដ៏រស់រវើក៕