ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃតំបន់ម៉ាកាវរបស់ចិនអនុម័តលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការគាំពារសន្តិសុខជាតិនៅតំបន់ម៉ាកាវ
2023-05-19 14:13:09cri
Share with:

 

កាលពីថ្ងៃទី១៨ ខែឧសភា កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានធ្វើការពិភាក្សានិងបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់«ធ្វើវិសោធនកម្មច្បាប់ស្តីពីការគាំពារសន្តិសុខជាតិនៅតំបន់ម៉ាកាវលេខ 2/2009 »។

សូមបញ្ជាក់ថា នៅដើមឆ្នាំ ២០០៩ តំបន់ម៉ាកាវបានបញ្ចប់ការងារនីតិប្បញ្ញត្តិក្នុងតំបន់ដើម្បីគាំពារសន្តិសុខជាតិ ដោយបានអនុម័ត«ច្បាប់ស្តីពីការគាំពារសន្តិសុខជាតិលេខ 2/2009 »។

បន្ទាប់ពីអនុម័តលើការធ្វើវិសោធនកម្មច្បាប់នេះ រដ្ឋបាលតំបន់រដ្ឋបាលពិសេសម៉ាកាវ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការគាំពារសន្តិសុខជាតិនៅតំបន់ម៉ាកាវ គឺជាវិធានការដ៏ចាំបាច់សម្រាប់តំបន់រដ្ឋបាលពិសេសម៉ាកាវ ដើម្បីឆ្លើយតបចំពោះហានិភ័យនិងការគំរាមកំហែងផ្នែកសន្តិសុខជាទួទៅឱ្យបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព ព្រមទាំងធ្វើឱ្យមានសុក្រឹតភាពបន្ថែមទៀតនូវគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”  ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្របសម្រួលនិងគាំពារសន្តិសុខនិងការអភិវឌ្ឍរបស់ប្រទេសចិន ក្នុងនោះបូករួមទាំងតំបន់ម៉ាកាវផងដែរ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស