ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping និងប្រមុខរដ្ឋប្រទេសអាស៊ីកណ្តាលទាំងប្រាំរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន
2023-05-19 16:00:35cri
Share with:

      ថ្ងៃទី ១៩ ខែឧសភា កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលបានបើកធ្វើដោយជោគជ័យនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្រុង Xi’an ខេត្ត Shaanxi ប្រទេសចិន។ លោក Xi Jinpingប្រធានរដ្ឋចិនបានរួមជាមួយលោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Emomali Rahmon ប្រធាននាធិបតីតាជីគីស្ថាន លោក Sadyr Japarov ប្រធាននាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក Shavkat Mirziyoyev ប្រធាននាធិបតីអ៊ូសបេគីស្ថាន និងលោកSerdar Berdimuhamedov ប្រធានាធិបតីតួកមេនីស្ថានជួបជាមួយអ្នកសារព័ត៌មាន។

      លោក Xi Jinping បានលើកឡើងថា មុននេះបន្តិច ខ្ញុំនិងប្រមុខរដ្ឋនៃប្រទេសអាស៊ីកណ្តាលទាំងប្រាំបានបើកធ្វើកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលដោយជោគជ័យ។ យើងបានរំលឹកពីប្រវត្តិសាស្រ្តប្រាស្រ័យទាក់ទងគ្នាដោយមេត្រីភាពរវាងចិននិងអាស៊ីកណ្តាល បូកសរុបពីសមិទ្ធផលសហប្រតិបត្តិការទ្វេភាគី និងបទពិសោធដ៏ជោគជ័យ ក៏ដូចជាបានប្រមូលផ្តុំគំនិតឯកភាពរួមថ្មី។ យើងបានរួមគ្នាចុះហត្ថលេខាលើ«សេកច្តីប្រកាសក្រុង Xi’an នៃច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល» អនុម័តលើបញ្ជីសមិទ្ធផលនៃកិច្ចប្រជុំកំពូល ដែលបានគូរប្លង់មេសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាស៊ីកណ្តាលនាពេលអនាគត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស