ទិវាទេសចរណ៍ចិន-- ផ្ការ៉ូដឌឺដុន លើភ្នំAershan បានរីកស្គុសស្គាយយ៉ាងស្រស់ស្អាតហើយបានទាក់ទាញភ្ញៀវមកដើរលេងកម្សាន្តយ៉ាងសប្បាយ
2023-05-19 14:11:51cri
Share with:
ក្រុង Aershan ជាទីក្រុងទេសចរណ៍ស្ថិតនៅភាគឦសានប្រទេសចិន ។ នៅរដូវផ្ការីកជារៀងរាល់ឆ្នាំ នៅលើភ្នំ Aershan ទឹកកកមិនទាន់រលាយ ស្លឹកឈើមិនទាន់ប្រែពណ៍បៃតង ប៉ុន្តែផ្ការ៉ូដឌឺដុនបានរីកស្គុសស្គាយពេញភ្នំ។ថ្ងៃទី ១៩ ខែឧសភាជាទិវាទេសចរណ៍ចិន នៅថ្ងៃដដែល ពិធីផ្សព្វផ្សាយវប្បធម៌ទេសចរណ៍ផ្ការ៉ូដឌឺដុនភ្នំ Aershan លើកទី១៥ក៏បានសម្ពោធបើកដែរ៕