ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំដឹកជញ្ជូនទំនិញតាមផ្លូវដែកចិន-ឡាវលើសពី ២០ លានតោន
2023-05-18 16:31:01cri
Share with:

ចាប់តាំងពីផ្លូវដែកចិន-ឡាវត្រូវបានដាក់ឱ្យដំណើរការមក គិតរហូតដល់ថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២៣ ទំហំដឹកជញ្ចូនទំនិញតាមផ្លូវដែកមានចំនួនសុរបលើសពី ២០ លានតោន ដែលមានទំនិញប្រមាណ ២ ពាន់ប្រភេទ។ ទំនិញដែលដឹកជញ្ជូនចេញពីប្រទេសចិនសំខាន់មានគ្រឿងយន្តនិងបរិក្ខារ សម្ភារៈអគ្គីសនីប្រើប្រាស់ក្នុងផ្ទះ បន្លែនិងផ្កាស្រស់ជាដើម ដែលដឹកទៅកាន់ប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”មួយចំនួន ដូចជាឡាវ ថៃ វៀតណាមនិងមីយ៉ាន់ម៉ាជាដើម។ ឯទំនិញដែលដឹកជញ្ជូនចេញពីប្រទេសឡាវសំខាន់មានថ្មរ៉ែលោហៈ និងដំឡូងជាដើមដែលជាការទ្រទ្រង់ដល់ស្ថិរភាពនិងភាពរលូននៃខ្សែសង្វាត់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គាត់ផ្គង់តាមបណ្តោយ”ខ្សែក្រវាត់និងផ្លូវ”៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស