ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រមុខរដ្ឋនៃប្រទេសអាស៊ីកណ្តាលទាំងប្រាំដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលបានទៅដល់ក្រុង Xi’an ហើយ
2023-05-18 10:29:47cri
Share with:

ប្រមុខរដ្ឋនៃប្រទេសអាស៊ីកណ្តាលទាំងប្រាំដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលបានទៅដល់ក្រុងXi’an ខេត្តShaanxi ប្រទេសចិនហើយ។

      ពីរសៀលថ្ងៃទី ១៧ ដល់ព្រឹកថ្ងៃទី ១៨ ខែឧសភា លោក Kassym-Jomart Tokayev ប្រធានាធិបតិកាហ្សាក់ស្ថាន លោក Emomali Rahmon ប្រធាននាធិបតីតាជីគីស្ថាន លោក Sadyr Japarov ប្រធាននាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក Shavkat Mirziyoyev ប្រធាននាធិបតីអ៊ូសបេគីស្ថាន និងលោកSerdar Berdimuhamedov ប្រធានាធិបតីតួកមេនីស្ថានបានអញ្ជើញទៅដល់ក្រុង Xi’an ជាបន្តបន្តាប់។ 



នៅព្រលានយន្តហោះអន្តរជាតិ Xianyang ក្រុង Xi’an ប្រជាជនក្នុងតំបន់បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរអញ្ជើញមកដល់របស់ភ្ញៀវកិត្តិយសមកពីប្រទេសអាស៊ីកណ្តាលដោយការសម្តែងសិល្បៈប្រជាប្រិយយ៉ាងកក់ក្តៅ។

      សូមរំលឹកថា កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនឹងបើកធ្វើនៅក្រុង Xi’an ពីថ្ងៃទី ១៨ដល់ថ្ងៃទី ១៩ ខែឧសភាឆ្នាំ ២០២៣៕


អ្នកបកប្រែ:邓倩
ប្លុកពិសេស