ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានពិភពលោក
2023-05-18 17:08:42cri
Share with:

--លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាដោយឡែកពីគ្នាជាមួយលោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាននិងលោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ។

--ការស្ទង់មតិអន្តរជាតិឱ្យដឹងថា ៖ ប្រជាជនទូទាំងពិភពលោកបាននាំគ្នាសរសើរចំពោះសមិទ្ធផលដ៏អស្ចារ្យនៃអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិន ។ 

--កិច្ចប្រជុំសន្ទនាអរិយធម៌ចិន-អាហ្វ្រិកលើកទី ២ បានបើកធ្វើ អង្គប្រជុំសម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកបាននាំមកនូវឱកាសថ្មីសម្រាប់ការធ្វើទំនើបភាវូបនីយកម្មរបស់អាហ្វ្រិក ។

--អគ្គលេខាធិការអង្គការសហប្រជាជាតិស្វាគមន៍ចំពោះការពន្យារពេលបន្ថែម ២ ខែនៃកិច្ចព្រមព្រៀងស្តីពីការនាំចេញផលិតផលកសិកម្មទៅកាន់កំពង់ផែសមុទ្រខ្មៅ ។

--ការកៀរគរទុនវិនិយោគបរទេសរបស់ប្រទេសចិនក្នុងរយៈពេល ៤ ខែដើមគ្នានេះបានកើនឡើង ២.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ 

--ថ្ងៃទី ១៨ ខែឧសភា ជាទិវាសារមន្ទីរអន្តរជាតិនៅតំបន់នានាទូទាំងប្រទេសចិនបានរៀបចំគ្រប់បែបយ៉ាង ។

អ្នកបកប្រែ:王幸
ប្លុកពិសេស