ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិសម្តែងការស្វាគមន៍ចំពោះការពន្យារពេលបន្ថែមពីរខែសម្រាប់កិច្ចព្រមព្រៀងស្តីពីការនាំចេញកសិផលទៅកាន់កំពង់ផែសមុទ្រខ្មៅ
2023-05-18 10:47:07cri
Share with:

កាលពីថ្ងៃទី ១៧ ខែឧសភា លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្តែងការស្វាគមន៍ចំពោះការពន្យារពេលបន្ថែមពីរខែសម្រាប់កិច្ចព្រមព្រៀងស្តីពីការនាំចេញកសិផលទៅកាន់កំពង់ផែសមុទ្រខ្មៅ ដោយបង្ហាញការរំពឹងទុកថាភាគីទាំងអស់នឹងសម្រេចបាននូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយស្តីពីការពន្យារពេលបន្ថែម ពង្រីក និងកែលម្អកិច្ចព្រមព្រៀងនេះ។

លោក Guterres បានលើកឡើងថា ការពន្យារពេលបន្ថែមនៃកិច្ចព្រមព្រៀងស្តីពីការនាំចេញកសិផលទៅកាន់កំពង់ផែសមុទ្រខ្មៅគឺជាដំណឹងល្អសម្រាប់ពិភពលោក។ កិច្ចព្រមព្រៀងនេះ រួមជាមួយនឹងអនុស្សរណៈយោគយល់ស្តីពីការផ្តល់ភាពងាយសម្រួលដល់ការនាំចេញស្បៀង និងជីគីមីរបស់រុស្ស៊ី ដែលបានចុះហត្ថលេខារវាងរុស្ស៊ីនិងអង្គការសហប្រជាជាតិ មានសារៈសំខាន់ណាស់ចំពោះសន្តិសុខស្បៀងពិភពលោក។

សូមបញ្ជាក់ថា ស្បៀងជាង ៣០ លានតោនត្រូវបាននាំចេញតាមរយៈកិច្ចព្រមព្រៀងស្តីពីការនាំចេញកសិផលទៅកាន់កំពង់ផែសមុទ្រខ្មៅ  ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស