ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Serdar Berdimuhamedov ប្រធានាធិបតីតួកមេនីស្ថាន
2023-05-18 17:20:02cri
Share with:

ថ្ងៃទី ១៨ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកSerdar Berdimuhamedov ប្រធានាធិបតីតួកមេនីស្ថានដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនៅក្រុង Xi’an ប្រទេសចិន។

 ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានសម្តែងការស្វាគមន៍លោកប្រធានាធិបតី  Berdimuhamedov ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនៅប្រទេសចិន។ លោកថ្លែងថា នៅខែមករាឆ្នាំនេះ ខ្ញុំនិងលោកបានរួមគ្នាប្រកាសពីការដំឡើងទំនាក់ទំនងរវាងចិននិងតួកមេនីស្ថានទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលបានចារទំព័រថ្មីនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តាំងពីបង្កើតទំនាក់ទំនងផ្លូវទូតអស់រយៈពេល ៣១ ឆ្នាំមក ជានិច្ចកាល ចិននិងតួកមេនីស្ថានតែងតែធ្វើកិច្ចសហប្រតិបត្តិការមេត្រីភាពដោយប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។ ទំនាក់ទំនងរវាងចិននិងតួកមេនីស្ថានមានសក្តានុពលដ៏ធំធេង និងអនាគតយ៉ាងទូលំទូលាយ។ ភាគីចិនមានឆន្ទៈរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយភាគីតួកមេនីស្ថាន ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យវិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរ សំដៅផ្តល់ផលប្រយោជន៍និងសុភមង្គលដល់ប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស