ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិអន្តរជាតិបង្ហាញថា ប្រជាជនទូទាំងពិភពលោកបាននាំគ្នាសរសើរពីសមិទ្ធផលនៃអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិន
2023-05-18 16:49:33cri
Share with:

កាលពី៥ឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវគោលការណ៍ទូទៅស្តីពីការជំរុញការកសាងអរិយធម៌អេកូឡូស៊ីក្នុងយុគសម័យថ្មី ដោយសង្កត់ធ្ងន់ថា ត្រូវផ្តល់នូវផលិតផលអេកូឡូស៊ីដែលមានគុណភាពខ្ពស់ឱ្យកាន់តែច្រើនថែមទៀត ដើម្បីបំពេញតម្រូវការដែលបន្តកើនឡើងរបស់ប្រជាជនចំណោះអេកូបរិស្ថានដ៏ស្រស់ស្អាតដែលកើនពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមការស្ទង់មតិចំពោះអ្នកប្រើប្រាស់អ៊ីនធើណែតនៅជុំវិញពិភពលោកដែលចេញផ្សាយដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឱ្យដឹងថា អ្នកផ្តល់សម្ភាសន៍លើសពី៩០% (គឺ៩១,៦%) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការធ្វើអភិបាលកិច្ចនិងការពារបរិស្ថាន ហើយយល់ស្របជាទូទៅចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសចិនលើបញ្ហាបរិស្ថាន។

ប្រទេសចិនបានកំណត់យ៉ាងច្បាស់ពីការរួមបញ្ចូល"ការរួមរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ"ទៅក្នុងតម្រូវការជាមូលដ្ឋាននៃការធ្វើទំនើបកម្មតាមបែបផែនចិន រួមបញ្ចូល "បៃតង" ទៅក្នុងគំនិតអភិវឌ្ឍន៍ថ្មី ។ ការផ្តួចផ្តើមឱ្យមានបរិស្ថានល្អ គឺជាការផ្តល់ផលប្រយោជន៍និងសុភមង្គលទូទៅដល់ជីវភាពរស់នៅរបស់ប្រជាជន។

សូមបញ្ជាក់ថា ការស្ទង់មតិលើកនេះត្រូវបានចេញផ្សាយជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់ CGTN ដែលក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើប្រាស់អ៊ីនធើណែតសរុប ៣២១០៣ នាក់បានចូលរួមក្នុងការបោះឆ្នោត និងផ្តល់មតិយោបល់៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស