ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
2023-05-18 15:46:32cri
Share with:

      ថ្ងៃទី១៨ ខែឧសភា នៅទីក្រុង  Xi`an  ខេត្តShaanxi ប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Sadyr Japarov  ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនព្រមទាំងចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល។

       លោក Xi Jinping បានសម្តែងថា  ស្វាគមន៍ចំពោះលោកប្រធានាធិបតីJaparov ដែលអញ្ជើញមកប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលព្រមនឹងបំពេញទស្សកិច្ចផ្លូវរដ្ឋ។  លោកថ្លែងថា  កាលពីឆ្នាំទៅ  ខ្ញុំនិងលោកបានជួបសន្ទនាចំនួន២លើក បានឈានដល់គំនិតឯកភាពសំខាន់អំពីទំនាក់ទំនងចិន-កៀហ្ស៊ីស៊ីស្ថាន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ គំនិតឯកភាពទាំងនេះកំពុងត្រូវបានអនុវត្តដោយមានប្រសិទ្ធភាព បានរួមបញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាដល់ការអភិវឌ្ឍរបស់ប្រទេសទាំងពីរ។ ទំនាក់ទំនងចិន-កៀហ្ស៊ីស៊ីស្ថានបានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍អស់រយៈពេល ៣១ ឆ្នាំហើយ  ភាគីចិនមានឆន្ទៈរួមជាមួយភាគីកៀហ្ស៊ីស៊ីស្ថាន ដើម្បីបង្កើតសហគមន៍រួមវាសនាដែលមានមេត្រីភាព និងចែករំលែកភាពរុងរឿងជាមួយគ្នា ព្រមទាំងបន្តធ្វើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ  ដើម្បីជួយជំរុញការស្តារអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស