ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលបន្តរួមគ្នាក្នុងទសវត្សរ៍ថ្មីនៃសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ
2023-05-18 10:43:40cri
Share with:


ជាតថភាពក្រោយឆ្នាំ១៩៩១ បណ្តាប្រទេសអាស៊ីកណ្តាលមានប្រទេសចំនួន៥គឺ ប្រទេសកាហ្សាក់ស្ថាន ប្រទេសអ៊ូសបេគីស្ថាន ប្រទេសតាហ្សីគីស្ថាន ប្រទេសកៀហ្ស៊ីគីស្ថាន និងប្រទេសតួកមេនីស្ថាន ដែលមានព្រំប្រទល់ប្រមាណ១៧០០គីឡូម៉ែត្រជាប់ជាមួយប្រទេសចិន គឺជាអ្នកជិតខាងដ៏ទុកចិត្តនិងស្និទ្ធស្នាលបំផុតរបស់ប្រទេសចិនដែលប្រៀបដូចបបូរមាត់និងធ្មេញអស់រយៈពេលជាង៣ទសវត្សរ៍កន្លងមកហើយ។ 

 

ជាគុណតម្លៃប្រវត្តិសាស្រ្តផ្តើមពីមរតកផ្លូវសូត្របុរាណតាំងពីជាង២ពាន់ឆ្នាំក្នុងកិច្ចផ្លាស់ប្តូរនិងផលប្រយោជន៍រួមយ៉ាងទូលំទូលាយចងភ្ជាប់ប្រទេសចិនជាប់ជានិច្ចជាមួយបណ្តាប្រទេសអាស៊ីកណ្តាលទាំង៥ក្នុងរង្វង់នៃការអភិវឌ្ឍដែលមានលក្ខណៈបរិយាប័ន្ន មានចីរភាព មានការបើកចំហ ការជួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួម ដែលជាជំហានៗ ប្រទេសចិននិងបណ្តាប្រទេសនៅអាស៊ីកណ្តាលបង្កើនល្បឿនសន្ទុះពាណិជ្ជកម្មកើនលើសពី ៣២ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ស្របតាមសុភាសិតចិនបុរាណថា «ការធ្វើដំណើរដ៏វែងឆ្ងាយមួយគឺធ្វើឡើងដោយការឈានជើងមួយជំហានៗអីចឹង»

 

ជាសញ្ញាណវិជ្ជមាននៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងដំណើរឈានឆ្ពោះទៅគ្រោងផែនទីបង្ហាញផ្លូវថ្មីដើម្បីចាប់ដំណើរការនូវយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការ នោះកិច្ចប្រជុំកំពូលលើកទី១រវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល នាថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២៣ នៅក្រុងស៊ីអាន ជំរុញឱ្យទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធ កំណើនសេដ្ឋកិច្ចលើសពីក្តីរំពឹងទុក កិច្ចសហប្រតិបត្តិការទៅវិញទៅមកកាន់តែស៊ីជម្រៅ និងចន្លោះនៃការអភិវឌ្ឍកាន់តែទូលំទូលាយរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល ដោយបន្តរួមកម្លាំងគ្នាបង្កើនល្បឿននៃកិច្ចកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ រយៈពេល១ទសវត្សរ៍ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលបានដាក់ចេញដោយលោក Xi Jinping ប្រធានរដ្ឋចិនក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសកាហ្សាក់ស្ថានកាលពីខែកញ្ញា ឆ្នាំ២០១៣។

 

ជាការចេញដំណើរប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលនៃសសរស្តម្ភរបស់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ គំនិតផ្តួចផ្តើមអរិយធម៌សកលបាននិងកំពុងបង្កើនឫទ្ធានុភាពដល់ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលបង្កើនការផ្លាស់ប្តូរអន្តរអរិយធម៌ ដើម្បីលើកកម្ពស់ភាពសុខដុមរម្យនា ប្រកបដោយបរិយាប័ន្ន និងគោរពនូវភាពខុសគ្នាទាំងឡាយ។ ប្រទេសចិនយល់ច្បាស់ណាស់ថា ទំនាក់ទំនងរវាងចិននិងបណ្តាប្រទេសនៅអាស៊ីកណ្តាលនឹងកាន់តែមានពណ៌ស្រស់ឆើតឆាយ ដោយសារតែមានពិពិធកម្មនៃវប្បធម៌។

 

ជាហ្សែនរាប់ពាន់ឆ្នាំដែលបានដាក់ជាប់ក្នុងស្មារតីរបស់ជនជាតិចិន នោះគឺការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការរួមរស់ជាមួយគ្នាដោយភាពសុខដុមរមនា ដែលជាកត្តាសារវន្តនាំឱ្យកិច្ចប្រជុំកំពូលលើកទី១ក្នុងឆ្នាំ២០២៣រវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលរក្សាបាននូវស្ពានមេត្រីភាពនូវភាពចម្រុះគ្នានៃវប្បធម៌ និងនូវការលើកទឹកចិត្តពីគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍអរិយធម៌សកលរបស់មនុស្សជាតិប្រកបដោយនវានុវត្តភាពតាមរយៈយុវជននៃភាគីទាំងពីរ ចិននិងអាស៊ីកណ្តាល នឹងក្លាយជាអ្នកនាំសារនៃមិត្តភាពចិន-អាស៊ីកណ្តាល ហើយរួមចំណែកក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ីកណ្តាលដោយបន្តចំណងមិត្តភាពប្រពៃណីនិងបង្កើតអនាគតដ៏ល្អប្រសើរ។

 

ជាដំណើរឈានជើងចូលក្នុងទសវត្សរ៍ថ្មីមួយក្រោយរយៈពេល១ទសវត្សរ៍នៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ កិច្ចប្រជុំកំពូលលើកទី១រវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល  បាននិងកំពុងផ្តល់ឱ្យប្រទេសទាំង៦នេះដែលមានប្រជាជនសរុបជាង១៥០០លាននាក់រួមកម្លាំងគ្នាកាន់តែជិតស្និទ្ធថែមទៀតដើម្បីបង្កើនល្បឿនកសាងភាពជាដៃគូរឹងមាំកាន់តែខ្លាំងដែលផ្តល់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងសហគមន៍ជោគវាសនារួមរវាងចិននិងអាស៊ីកណ្តាល បង្កើតជាគំរូភាពដ៏ប្រសើរនិងជាបំណងប្រាថ្នារួមរបស់មនុស្សជាតិនៅទូទាំងពិភពលោកស្តីពីការអភិវឌ្ឍ វិបុលភាព ភាពស្មើគ្នា និងភាពយុត្តិធម៌៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ

ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន




អ្នកបកប្រែ:李庆莉
ប្លុកពិសេស