ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Emomali Rahmon ប្រធានាធិបតីតាជីគីស្ថាន
2023-05-18 15:14:28cri
Share with:

      ថ្ងៃទី១៨ ខែឧសភា នៅទីក្រុង  Xi`an  ខេត្តShaanxi ប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Emomali Rahmon  ប្រធានាធិបតីតាជីគីស្ថាន ដែលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចិន។

             លោក Xi Jinping  បានលើកឡើងថា លោកសប្បាយចិត្តខ្លាំងណាស់ដោយបានជួបជាមួយមិត្តចាស់នៅក្រុង  Xi`an ។ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកប្រធានាធិបតី ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចិន។ ទំនាក់ទំនងចិន-តាជីគីស្ថានមានប្រវត្តិសាស្ត្រយូរលង់ មានមូលដ្ឋាននយោបាយដ៏រឹងមាំ មានខ្លឹមសារសហប្រតិបត្តិការដ៏សម្បូរបែប ហើយទទួលបានការគាំទ្រទូទៅពីប្រជាជននៃប្រទេសទាំងពីរ ។ ភាគីចិនមានឆន្ទៈរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយភាគីតាជីគីស្ថាន ដើម្បីលើកកម្ពស់កម្រិតសហប្រតិបត្តិការលើគ្រប់វិស័យដោយគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើតសហគមន៍រួមវាសនាចិន-តាជីគីស្ថានដែលមានមេត្រីភាពគ្រប់ជំនាន់ រួមសុខទុក្ខគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស