ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួង-ស្ថាប័នចំនួន១២របស់ប្រទេសចិនបានរួមគ្នាដាក់ចេញផែនការការងារដើម្បីជំរុញឱ្យក្រុងប៉េកាំងពន្លឿនការកសាងមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីផ្នែកបច្ចេកទេសនិងវិទ្យាសាស្ត្រអន្តរជាតិ
2023-05-18 11:54:26cri
Share with:

       ពេលថ្មីៗនេះ  ក្រសួង-ស្ថាប័នចំនួន១២របស់ប្រទេសចិនបានរួមគ្នាដាក់ចេញផែនការការងារស្តីពីការជំរុញឱ្យក្រុងប៉េកាំងពន្លឿនការកសាងមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីផ្នែកបច្ចេកទេសនិងវិទ្យាសាស្ត្រអន្តរជាតិ   ។  ឯកសារនេះបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី១៧ ខែឧសភា។

       ផែនការការងារបានកំណត់ថា  ដល់ឆ្នាំ២០២៥ មជ្ឈមណ្ឌលច្នៃប្រឌិតថ្មីផ្នែកបច្ចេកទេសនិងវិទ្យាសាស្ត្រអន្តរជាតិប៉េកាំង នឹងកសាងរួចរាល់ជាមូលដ្ឋាន    ហើយនឹងក្លាយជាទីប្រមូលផ្តុំនៃបច្ចេកទេសជឿនលឿនលើពិភពលោក   ជាទីប្រមូលផ្តុំនៃការគ្រោងផែនការនិងច្នៃប្រឌិតថ្មីខាងឧស្សាហកម្មងើបឡើងថ្មី    និងជាទីប្រមូលផ្តុំនៃកត្តាច្នៃប្រឌិតថ្មីរបស់ពិភពលោក។

      គោលដៅជាក់ស្តែងមួយចំនួនរួមមាន៖   ក្នុងចំណោមបុគ្គលបម្រើការងារក្នុងវិស័យបច្ចេកទេសចំនួន ១ម៉ឺននាក់មានអ្នកស្រាវជ្រាវនិងអភិវឌ្ឍន៍ចំនួន២៦០នាក់, កំណើនប្រចាំឆ្នាំនៃសេដ្ឋកិច្ចឌីជីថលប្រហែល៧.៥%  ,  ទំហំលក់ដូរតាមកិច្ចសន្យាបច្ចេកទេសលើសពី៨០ម៉ឺនលានយាន់ប្រាក់ចិន, កម្រិតប្រាក់ចំណូលសរុបនៃសហគ្រាសក្នុងតំបន់ច្នៃប្រឌិតថ្មីដោយឯករាជ្យម្ចាស់ការជាតិចិនZhongguancun  ឈរនៅលំដាប់ឈានមុខនៅទូទាំងប្រទេសចិន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស