ថ្ងៃទី ១៦ ខែឧសភាសភាជាន់ទាបរុស្ស៊ីអនុម័តលើការធ្វើមោឃភាពសេចក្តីព្រាងច្បាប់នៃ«សន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធជាប្រក្រតីនៃទ្វីបអឺរ៉ុប។ លោកភូទីនប្រធានាធិបតីរុស្ស៊ីបានដាក់សេចក្តីព្រាងច្បាប់នេះជូនសភាជាន់ទាបពិនិត្យពិភាក្សាកាលពីថ្ងៃទី ១០ ខែឧសភា។
សូមបញ្ជាក់ថា អង្គការណាតូនិង Warsaw បានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធជាប្រក្រតីនៅអឺរ៉ុបក្នុងឆ្នាំ ១៩៩០ ដែលកំណត់ចំនួនសរុបនៃសព្វាវុធជាប្រក្រតីរបស់អង្គការយោធាធំទាំងពីរនេះ។ បន្ទាប់ពីការរំលាយអង្គការ Warsaw និងការបែកបាក់នៃសហភាពសូវៀត កិច្ចប្រជុំកំពូលឆ្នាំ ១៩៩៩ នៃអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុបបាននអនុម័ត«កិច្ចព្រមព្រៀងស្តីពីវិសោធនកម្មសន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធជាប្រក្រតីនៅអឺរ៉ុប» ប្រទេសរុស្ស៊ីបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះនៅក្នុងឆ្នាំ ២០០៤ ប៉ុន្តែប្រទេសជាសមាជិកណាតូមិនបានផ្តល់សច្ចាប័នទេ។ ដោយសារតែណាតូបន្តវាតទីទៅទិសខាងកើត រុស្ស៊ីបានផ្អាកការអនុវត្តសន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធជាប្រក្រតីនៅអឺរ៉ុបក្នុងឆ្នាំ ២០០៧៕