ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping៖ ខេត្ត Shaanxi ត្រូវបម្រើប្រយោជន៍ទូទៅជាតិ ប្រើប្រាស់ភាពមានប្រៀបរបស់ខ្លួន កំណត់ទិសដៅសំខាន់នៃការអភិវឌ្ឍ ដើម្បីបើកទំព័រថ្មីក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន
2023-05-17 21:25:10cri
Share with:

ថ្ងៃទី១៧ ខែឧសភា  មុនធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលដែលធ្វើឡើងទៅទីក្រុង  Xi`an  លោក Xi Jinping ប្រធានរដ្ឋចិនបានស្តាប់ការរាយការណ៍ការងាររបស់រដ្ឋបាលខេត្តShaanxi និងគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំខេត្តShaanxi។ 

លោក Xi Jinping បានគូសបញ្ជាក់ថា  ក្នុងដំណើរការកសាងទំនើបកម្មតាមបែបផែនចិន ខេត្តShaanxiត្រូវខិតខំឈានទៅមុខដើម្បីដើរតួនាទីជាគំរូគេក្នុងតំបន់ខាងលិចចិន។ ខេត្ត Shaanxi ត្រូវបម្រើប្រយោជន៍ទូទៅជាតិ ប្រើប្រាស់ភាពមានប្រៀបរបស់ខ្លួន កំណត់ទិសដៅសំខាន់នៃការអភិវឌ្ឍ ខិតខំទទួលបានលទ្ធផលថ្មីក្នុងវិស័យដូចជាការសម្រេចបាននូវភាពឯករាជ្យម្ចាស់ការខាងបច្ចេកវិទ្យា, បង្កើតប្រព័ន្ធឧស្សាហកម្មទំនើប, ជំរុញការអភិវឌ្ឍដោយសម្របសម្រួលរវាងទីក្រុងនិងជនបទ, ពង្រីកការបើកទូលាយចំពោះក្រៅប្រទេសក្នុងកម្រិតខ្ពស់, បង្កើនការអភិរក្សអេកូឡូស៊ីជាដើម។ ត្រូវបន្តអភិរក្សឱ្យបានល្អចំពោះទន្លេលឿនដែលជាទន្លេមាតារបស់ប្រទេសចិន   អនុវត្តយុទ្ធសាស្ត្រសន្សំសម្ចៃដោយគ្រប់ជ្រុងជ្រោយ  ក៏ដូចជាផ្សផ្តួចផ្តើមពីការប្រើប្រាស់បែបបៃតង។

លោក Xi Jinping បានតាមដានយកចិត្តទុកដាក់លើការងារអភិរក្សបរិស្ថានអេកូឡូស៊ីតាមបណ្តោយទន្លេលឿងនិងកាអភិរក្សវត្ថុបុរាណ។  ល្ងាចថ្ងៃទី ១៦ ខែឧសភា ក្នុងដំណើរជិះរទេះភ្លើងទៅកាន់ខេត្តShaanxi  លោកបានចុះចេញពីរថភ្លើងទៅត្រួតពិនិត្យការងារក្នុងសារមន្ទីរក្រុង Yuncheng  និងបឹងអំបិលក្រុង Yuncheng នៃខេត្ត Shanxi។ 

គួរបញ្ជាក់ថា ក្រុង Yuncheng ជាទីក្រុងបុរាណដែលមានប្រវត្តិសាស្ត្រយូរលង់។ ក្នុងសារមន្ទីរ លោក Xi Jinping បានស្វែងយល់យ៉ាងលម្អិតអំពីប្រភពមនុស្សជាតិនិងប្រវត្តិសាស្ត្រគ្រាដំបូងនៃអរិយធម៍ប្រជាជាតិចិន។ លោកបានគូសបញ្ជាក់ថា  ក្នុងសារមន្ទីរយើងមានវត្ថុបុរាណមានតម្លៃជាច្រើន ដែលសុទ្ធតែជាសក្សីនៃប្រវត្តិសាសស្ត្ររបស់ប្រទេសចិនដែលប្រវត្តិសាស្ត្រផ្នែកមនុស្សជាតិរាប់លានឆ្នាំ ប្រវត្តិសាស្ត្រវប្បធម៌មួយម៉ឺនឆ្នាំ និងប្រវត្តិសាស្ត្រអរិយធម៌ជាងប្រាំពាន់ឆ្នាំ  ត្រូវបន្តអនុវត្តវិស្វកម្មរុករកប្រភពអរិយធម៌ប្រជាជាតិចិនឱ្យបានកាន់តែស៊ីជម្រៅទៀត។

បឹងអំបិលនៃក្រុង Yuncheng មានប្រវត្តិសាស្ត្រផលិតអំបិលជាង ៤៦០០ ឆ្នាំមកហើយ ជាទីកន្លែងមានតម្លៃប្រវត្តិសាស្ត្រដ៏សំខាន់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់អភិរក្សបឹងជុំវិញបានបញ្ឈប់ការផលិតឧស្សាហកម្មទាំងស្រុង  ការអភិវឌ្ឍបៃតងបានបន្តរីកចម្រើន។ លោក Xi Jinping បានស្តាប់ការឧទ្ទេសនាមអំពីការងារពាក់ព័ន្ធដោយយកចិត្តទុកដាក់ ហើយបានទៅត្រួតពិនិត្យបរិស្ថានក្បែរបឹងផ្ទាល់។ លោកបានសង្កត់ធ្ងន់ថា  ការអភិរក្សអេកូឡូស៊ីនិងអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមបណ្តោយទន្លេលឿង ជាការសម្រេចចិត្តជាយុទ្ធសាស្ត្រដ៏សំខាន់ដែលកំណត់ដោយមជ្ឈិមបក្ស ក្នុងបំណងបន្តឱ្យប្រជាជាតិនិងអរិយធម៌ចិនអភិវឌ្ឍប្រកបដោយចីរផាព។ បណ្តាខេត្ត តំបន់តាមបណ្តោយទន្លេលឿងត្រូវប្រកាន់ខ្ជាប់នូវការចាត់ទុកការអភិរក្សអេកូឡូស៊ីតាមបណ្តោយទន្លេលឿងជាខ្សែបន្ទាត់នៃការគ្រោងការអភិវឌ្ឍនិងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ រាល់កិច្ចការទាំងអស់ដែលមិនអំណោយផលដល់ការអភិរក្សអេកូតាមបណ្តោយទន្លេលឿង ដាច់ខាតមិនអាចធ្វើបានទេ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស