ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Tokaev ប្រធានាធិបតីកាហ្សាក់ស្ថាន
2023-05-17 19:49:04cri
Share with:

     ថ្ងៃទី ១៧ ឧសភា លោក  Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Tokaev ប្រធានាធិបតីកាហ្សាក់ស្ថានដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្រុង Xi'an  ។

      លោក Xi Jinping បានសម្តែងការអបអរស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានាធិបតី Tokaev ដែលញ្ជើមកប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ លោកថា ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ដែលបានទទួលលោកប្រធានាធិបតីនៅក្រុង Xi'an។ ថ្ងៃនេះជាថ្ងៃកំណើត ៧០ ឆ្នាំរបស់លោកប្រធានាធិបតី សូមជូនពររីករាយថ្ងៃកំណើតម្តងទៀត។ នៅថ្ងៃដ៏ពិសេសនេះ លោកប្រធានាធិបតីបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនដែលបានបង្ហាញពីកម្រិតខ្ពស់នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ហើយបានបញ្ជាក់ពីនិស្ស័យរបស់លោកប្រធានាធិបតីជាមួយប្រទេសចិនជាថ្មីម្តងទៀត។

      ទំនាក់ទំនងរវាចិននិងកាហ្សាក់ស្ថានបានឈានចូល "រយៈពេលមាស ៣០ ឆ្នាំ"ថ្មី។ ភាគីទាំងពីរត្រូវបន្តផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី គាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំ  ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្វែងរកការអភិវឌ្ឍរួម ដើម្បីជំរុញដល់ការកសាងសហគមន៍ជោគវាសនរួមរវាងចិននិងកាហ្សាក់ស្ថានប្រកបដោយមេត្រីភាពពីជំនាន់មួយទៅជំនាន់និងមានទំនុកចិត្តលើគ្នាកម្រិតខ្ពស់និងរួមសុខរួមទុក្ខ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស