ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលមុខជានឹងបង្កើត"ពេលវេលាមាស៣០ឆ្នាំ"បន្ទាប់មួយទៀតជាក់ជាមិនខាន
2023-05-17 11:22:39cri
Share with:

    ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ខែឧសភា  កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកដំបូងនឹងធ្វើឡើងនៅទីក្រុងXi'anខេត្តShanxiប្រទេសចិន។នេះជាកិច្ចប្រជុំកំពូលលើកដំបូងដែលត្រូវរៀបចំឡើងនៅកន្លែងផ្ទាល់  គិតតាំងពីប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង៥បានបង្កើតទំនាក់ទំនងការទូតរយៈពេល៣១ឆ្នាំមក ។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងការប្រែប្រួលដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស  ប្រមុខរដ្ឋនៃប្រទេសទាំង៦បានប្រជុំនៅចំណុចចាប់ផ្តើមនៃផ្លូវសូត្របុរាណ គឺមានសារសំខាន់មិនធម្មតាទេ។

     "អ្នកជិតខាងល្អ  មិត្តភក្តិល្អ ដៃគូល្អនិងបងប្អូនល្អ" នេះគឺជាការឆ្លុះបញ្ជាំងពិតប្រាកដនៃទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង៥។ គិតតាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលនៅឆ្នាំ១៩៩២មក  ទំនាក់ទំនងរវាងភាគីទាំងពីរបានឆ្លងកាត់ការសាកល្បងនៃស្ថានការណ៍ប្រែប្រួលអន្តរជាតិឥតឈប់ឈរ ហើយសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះដែលប្រែពីភាពសុខដុមរមនាជាមួយប្រទេសជិតខាង  ទៅជាភាពជាដៃគូយុទ្ធសាស្ត្រនិងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ  កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យបានចូលទៅក្នុងផ្លូវល្បឿនលឿន។

      ក្នុងរយៈពេល១០ឆ្នាំកន្លងមក   លោកXiJinpingប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីកណ្តាលចំនួន៧ដង ដោយបន្សល់ទុកនូវស្នាមជើងនៅទីក្រុងសំខាន់ៗនៃផ្លូវសូត្របុរាណ ដូចជាទីក្រុងBukharaនិងទីក្រុងSamarkandជាដើម។ ប្រមុខរដ្ឋនៃបណ្តាប្រទេសអាស៊ីកណ្តាលទាំង៥ក៏បានបំពេញទស្សនកិច្ចនៅទីក្រុងជាច្រើននៃប្រទេសចិនដូចជាទីក្រុងប៉េកាំង ទីក្រុងសៀងហៃនិងទីក្រុងឈីងតាវជាដើមផងដែរ។ លោកRahmonប្រធានាធិបតីតាហ្ស៊ីគីស្ថានធ្លាប់បានថ្លែងថា  បងប្អូនល្អគួរចាប់ដៃគ្នាឆ្ពោះទៅមុខ!

      បច្ចុប្បន្ននេះ  ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលសុទ្ធតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏សំខាន់។ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនហើយបណ្តាប្រទេសអាស៊ីកណ្តាលក៏ផ្តោតទៅលើការជំរុញការពន្លឿនការអនុវត្តយុទ្ធសាស្រ្តផងដែរ ដោយទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។ទន្ទឹមនឹងនេះ  បណ្តាប្រទេសនានាសុទ្ធតែប្រឈមមុខនឹងផលប៉ះពាល់នៃស្ថានការណ៍ប្រែប្រួលមិនដែលធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍  ពួកគេកាន់តែមានក្តីបំណងយ៉ាងខ្លាំងក្លាក្នុងការរួមគ្នាពុះពារការសាកល្បង។ ក្នុងបរិបទនេះ  ការធ្វើឡើងនៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកដំបូងគឺចំពេលវេលា  ដែលនឹងជំរុញការកសាងទំនុកគ្នាទៅវិញទៅមកខាងយុទ្ធសាស្រ្តរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅឥតឈប់ឈរ   ដ៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរឱ្យកាន់តែមានភាពទូលំទូលាយជាបន្តបន្ទាប់ ។

      បណ្តាប្រទេសអាស៊ីកណ្តាលស្ថិតនៅទីតាំងនៅឆ្ងាយពីសមុទ្រ ការអភិវឌ្ឍគឺជារឿងសំខាន់ទីមួយ។ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលមានលក្ខណៈបំពេញបន្ថែមខាងសេដ្ឋកិច្ចយ៉ាងខ្លាំង  ជាពិសេសនៅពេលបំពេញទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថានក្នុងឆ្នាំ២០១៣ លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ"ជាលើកដំបូង ដែលបានបង្កើតឱកាសអភិវឌ្ឍន៍ដ៏ធំធេងសម្រាប់គ្នាទៅវិញទៅមក។ នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលបានឈានដល់៧ម៉ឺន២រយលានដុល្លារអាមេរិក ដែលបានកើនឡើងជាង១រយដងបើប្រៀបធៀបនឹងរយៈពេលទើបបង្កើតទំនាក់ទំនងការទូត។

     មិត្តភក្តិអាស៊ីកណ្តាលតែងតែនិយាយថា  ទោះបីជាអាស៊ីកណ្តាលនៅឆ្ងាយពីសមុទ្រក៏ដោយ  ប៉ុន្តែ"យើងនៅជិតប្រទេសចិន ហើយទីផ្សារដ៏ធំអស្ចារ្យរបស់ប្រទេសចិនគឺជាសមុទ្ររបស់យើង"។ ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលកំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលថ្មី សេដ្ឋកិច្ចឌីជីថលនិងបច្ចេកវិទ្យាខ្ពស់ជាដើម។ អាស៊ីកណ្តាលមិនត្រឹមតែជាតំបន់ដែលបានលើកឡើងគំនិតផ្តួចផ្តើមស្តីពី"ខ្សែក្រវាត់និងផ្លូវជាលើកដំបូង"ប៉ុណ្ណោះទេ  ថែមទាំងក៏ជាតំបន់គំរូទៀតផង។

     ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក   ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលតែងតែគោរពគ្នាទៅវិញទៅមក រាប់អានគ្នាជាមួយប្រទេសជិតខាង  រួមសុខទុក្ខជាមួយគ្នា ផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ  ដោយបានបង្កើតគំរូល្អនៃទំនាក់ទំនងអន្តរជាតិបែបថ្មី។ សព្វថ្ងៃនេះ  ប្រមុខរដ្ឋនៃប្រទេសទាំង៦បានជួបជុំគ្នានៅទីក្រុងXi'an ដើម្បីរួមគ្នាស្វែងរកការអភិវឌ្ឍនាពេលអនាគត និងរួមគ្នាកសាងសហគមន៍រួមវាសនារវាងចិន-អាស៊ីកណ្តាលឱ្យកាន់តែជិតស្និទ្ធ   មុខជានឹងបង្កើត"ពេលវេលាមាស៣០ឆ្នាំ"បន្ទាប់មួយទៀតដែលគួរឱ្យទន្ទឹងរង់ចាំជាមិនខាន៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស