ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន៖ បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១០ បានបើកជើងហោះហើរពីចិនទៅប្រទេសអាស៊ីកណ្តាលទាំងប្រាំ
2023-05-17 16:44:12cri
Share with:

      ថ្ងៃទី ១៦ ខែឧសភា លោក Sun Wensheng នាយករងនៃផ្នែកកិច្ចការចម្រុះនៃរដ្ឋបាលអាកាសចរណ៍ស៊ីវិលបានថ្លែងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១០ បានបើកជើងហោះហើរពីចិនទៅប្រទេសអាស៊ីកណ្តាលទាំងប្រាំ ឯក្រុងXi’an នឹងសម្រេចការបើកជើងហោះហើរទៅដល់ប្រទេសអាស៊ីកណ្តាលទាំងប្រាំ។

      លោក Sun Wensheng បានលើកឡើងក្នុងសន្និសីទកាសែតជាប្រចាំនៃរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនដែលបើកធ្វើនៅថ្ងៃដដែលថា ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលបានចុះហត្ថលេខាលើអនុស្សរណៈស្តីពីផ្លូវសូត្រអាកាសជាមួយប្រទេសអាស៊ីកណ្តាលទាំងប្រាំ ព្រមទាំងគ្រោងសិក្សាស្រាវជ្រាវពីការកំណត់ផែនការស្តីពីផ្លូវសូត្រអាកាសដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ស៊ីវិលជាបន្តបន្ទាប់៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស