ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនអំពាវនាវឱ្យរដ្ឋហត្ថលេខីនៃ«អនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី»ជំរុញឱ្យអង្គការហាមឃាត់អាវុធគីមីត្រឡប់ទៅមាគ៌ាត្រឹមត្រូវវិញ
2023-05-17 12:18:38cri
Share with:

        តំណាងប្រទេសចិនបានអញ្ជើញថ្លែងសុន្ទរកថាក្នុងការជជែកដេញដោលទូទៅនៃសន្និបាតពិនិត្យពិភាក្សាលើកទី៥ចំពោះ«អនុញ្ញាស្តីពីការហាមឃាត់អាវុធគីមី»  ដែលបានបើកធ្វើនៅក្រុងឡាអេនៅថ្ងៃទី១៥ ខែឧសភាថា អង្គការហាមឃាត់អាវុធគីមីមានទំនួលខុសត្រូវសំខាន់ក្នុងការកែលម្អការគ្រប់គ្រងក្នុងវិស័យគីមី។ ប្រទេសខ្លះបានប្រើបញ្ហាក្តៅនៃអាវុធគីមីមកធ្វើជាឧបាយកលនយោបាយ បានបណ្តាលឱ្យអង្គការហាមឃាត់អាវុធគីមីជាប់គាំងក្នុងសភាពបដិបក្ខខាងនយោបាយដ៏ធ្ងន់ធ្ងរ។  អភិបាលការគ្រប់គ្រងជាសកលក្នុងវិស័យណាមួយក្តីចាំបាច់ត្រូវប្រកាន់ខ្ជាប់ការពិគ្រោះពិភាក្សាគ្នា  រួមគ្នាកសាង និងចែករំលែកគ្នា។ ការដំណើរការធម្មតានៃអង្គការអន្តរជាតិណាមួយមិនអាចខ្វះការសន្ទនា ការសម្របសម្រួលគ្នានិងការធ្វើកិច្ចសហប្រតិបត្តិការនោះទេ។ ភាគីចិនសូមអំពាវនាវរដ្ឋហត្ថលេខីនៃអនុសញ្ញា ចាត់ទុកសន្និបាតពិនិត្យពិភាក្សានេះជាឱកាសមួយដើម្បីបង្វែរចរន្តបញ្ច្រាសទិសនៃការធ្វើឧបាយកលនយោបាយ ឱ្យត្រឡប់មកកាន់ទិសដៅត្រឹមត្រូវឡើងវិញ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស