ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ចិន-ប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតលើកទី៣បង្ហាញពីទិដ្ឋភាពថ្មីនៃការបើកចំហនិងកិច្ចសហប្រតិបត្តិការ
2023-05-17 14:08:53cri
Share with:


 


នៅថ្ងៃទី ១៦ខែឧសភា ពិព័រណ៍ចិន-ប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតលើកទី៣ និងពិព័រណ៍ទំនិញប្រើប្រាស់អន្តរជាតិក្រោមប្រធានបទ "ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ពួតដៃគ្នាឆ្ពោះទៅអនាគត" បានបើកនៅទីក្រុង Ningbo ប្រទេសចិនដោយបង្ហាញពីទិដ្ឋភាពថ្មីនៃការបើកចំហនិងកិច្ចសហប្រតិបត្តិការ។

 

ពិព័រណ៍ចិន-ប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតលើកទី៣បានទាក់ទាញក្រុមហ៊ុនបរទេសជាង ៤រយក្រុមហ៊ុនដែលមកពីអឺរ៉ុបកណ្តាលនិងខាងកើត ឱ្យចូលរួមក្នុងការតាំងពិព័រណ៍លើកនេះ ទំនិញសរុបជាង ៥ពាន់ប្រភេទ ពិសេសផលិតផលមានម៉ាកសម្គាល់ភូមិសាស្ត្ររបស់សហភាពអឺរ៉ុបមួយចំនួនត្រូវបានតាំងបង្ហាញជាលើកដំបូង ព្រមទាំងបានបង្កើតតំបន់ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មជាលើកដំបូង ក៏ដូចជារៀបចំសកម្មភាពជំរុញពាណិជ្ជកម្មនិងវិនិយោគតាមប្រភេទមុខរបរនិងតាមប្រទេសដោយឡែកពីគ្នា

 

ចាប់តាំងពីពិព័រណ៍ចិន-ប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតបានបើកធ្វើជាលើកដំបូងនៅឆ្នាំ ២០១៩មក  វាបានក្លាយជាសាក្សីនៃការបើកទូលាយកាន់តែធំឡើងៗរបស់ប្រទេស និងបង្ហាញពីឆន្ទៈវិជ្ជមានរបស់ភាគីទាំងអស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង។

អ្នកបកប្រែ:马小青
ប្លុកពិសេស