ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈមណ្ឌលព័ត៌មាននៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលបើកធ្វើសន្និសីទសារព័ត៌មានជាលើកដំបូង
2023-05-17 14:00:18cri
Share with:

 

មជ្ឈមណ្ឌលព័ត៌មាននៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលបានបើកធ្វើសន្និសីទសារព័ត៌មានជាលើកដំបូងដែលមានការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយចិននិងបរទេស ។លោក Yu Jun អគ្គនាយករងនៃអគ្គនាយកដ្ឋានអឺរ៉ុប-អាស៊ីកណ្តាលនៃក្រសួងការបរទេសចិនបានថ្លែងថា  លោក Xi Jinping ប្រធានរដ្ឋចិននឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលនិងថ្លែងសុន្ទរកថាគន្លឹះ ដោយបកស្រាយយ៉ាងស៊ីជម្រៅអំពីគោលជំហររបស់ប្រទេសចិនអំពីរបៀបកសាងសហគមន៍រួមវាសនាចិន-អាស៊ីកណ្តាលក្នុងយុគសម័យថ្មី និងលើកឡើងនូវសំណើនិងគំនិតផ្តួចផ្តើមមួយចំនួនសម្រាប់ការអភិវឌ្ឍរយៈពេលវែងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៦ ព្រមនិងប្រកាសអំពីវិធានការជាក់ស្តែងមួយចំនួនដើម្បីគ្រោងផែនការដោយគ្រប់ជ្រុងជ្រោយស្តីពីទិសដៅប្រតិបត្តិនៃកិច្ចសហប្រតិបត្តិការចិន-អាស៊ីកណ្តាល។

 

លោក Yu Jun បានបន្តថា នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំនៃបណ្តាប្រទេសនានានឹងផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើការកសាងយន្តការ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងបញ្ហាអន្តរជាតិនិងតំបន់ដែលជាកង្វល់រួម ហើយនឹងឈានដល់គំនិតឯកភាពសំខាន់ៗមួយចំនួនស្តីពីការធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តជាយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងចិននិងអាស៊ីកណ្តាល។ ប្រមុខរដ្ឋនៃប្រទេសទាំងក៏នឹងរួមគ្នាចុះហត្ថលេខាលើឯកសារនយោបាយសំខាន់ៗ និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកសារសហប្រតិបត្តិការមួយចំនួនដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម

មជ្ឈមណ្ឌលព័ត៌មាននៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលបានដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ ខែឧសភា ហើយអ្នកកាសែតបរទេសជិត៣០០នាក់បានទៅដល់ទីក្រុងស៊ីអានដើម្បីរាយការណ៍អំពីកិច្ចប្រជុំកំពូលនេះ។

អ្នកបកប្រែ:马小青
ប្លុកពិសេស