ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនជប៉ុនធ្វើមីទ្ទីងដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលលុបចោលផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ
2023-05-17 14:25:24cri
Share with:

ថ្ងៃទី ១៦ ខែឧសភា ប្រជាពលរដ្ឋជប៉ុនបានជួបជុំគ្នានៅមុខទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូប្រទេសជប៉ុន ដើម្បីអំពាវនាវឱ្យលុបចោលផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ។

ប្រជាជនជប៉ុនរាប់រយនាក់បានជួបជុំគ្នានៅមុខទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូនិងនៅមុខវិមានសភាតំណាងរាស្រ្តទីពីរ ដើម្បីប្រឆាំងនឹងផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ទី ១ ចូលទៅក្នុងសមុទ្រ ហើយបានដាក់ញត្តិទៅក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ដើម្បីទាមទារឲ្យលុបចោលផែនការនេះ ៕



អ្នកបកប្រែ:王幸
ប្លុកពិសេស