ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការពារជាតិចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីបញ្ហាពាក់ព័ន្ធនឹងរឿងយោធា
2023-05-17 16:42:39cri
Share with:

     ថ្ងៃទី ១៦ ខែឧសភា លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីបញ្ហាពាក់ព័ន្ធនឹងរឿងយោធា។

      មានអ្នកកាសែតសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា រដ្ឋាភិបាលអាមេរិកគ្រោងផ្តល់ជំនួយជាសព្វាវុធក្នុងតម្លៃ ៥០០ លានដុល្លារអាមេរិកដល់តៃវ៉ាន់។ ក្រៅពីនេះ ពេលថ្មីៗកន្លងទៅនេះ អាមេរិកបានចាត់បញ្ជូនយោធិនជាង ១០០ នាក់ទៅតៃវ៉ាន់ដើម្បីជួយបង្វឹកបង្ហាត់កងទ័ពតៃវ៉ាន់ ស្វែងយល់ពីរូបមន្តហ្វឹកហាត់របស់កងទ័ពតៃវ៉ាន់ព្រមទាំងផ្តល់ជាសំណើ។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?

      លោក Tan Kefei បានឆ្លើយតបថា មួយរយៈនេះ អាមេរិកបានបង្កើនការគប់គិតខាងយោធាជាមួយអាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យជាបន្តបន្ទាប់ ដោយបានដំឡើងកម្រិតទំនាក់ទំនងយោធាទ្វេភាគី ធ្វើឱ្យរង្គោះរង្គើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងចិននិងអាមេរិក បំផ្លាញស្ថិរភាពនៃច្រកសមុត្រតៃវ៉ាន់។ ប្រទេសចិនសម្តែងការមិនពេញចិត្តនិងប្រឆាំងយ៉ាងខ្លាំងក្លា ព្រមទាំងបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីអាមេរិក។ យើងព្រមានអាមេរិកត្រូវគោរពយ៉ាងប្រាកដប្រជានូវគោលការណ៍ចិនតែមួយនិងការកំណត់នៃសេចក្តីប្រកាសរួមទាំងបីរវាងចិននិងអាមេរិក អនុវត្តជាក់ស្តែងនូវពាក្យសន្យាស្តីពីការមិនគាំទ្រ”កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ក៏ដូចជាបញ្ឈប់នូវរាល់កាគប់គិតខាងយោធារវាងអាមេរិកនិងតៃវ៉ាន់ទោះតាមទម្រង់ណាក៏ដោយ។

       លោក Tan Kefei ថ្លែងបន្តទៀតថា កងទ័ពរំដោះប្រជាជនចិនបន្តពង្រឹងការហ្វឹកហ្វឺននិងត្រៀមប្រយុទ្ធ ដើម្បីកម្ទេចសកម្មភាពអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការប៉ុនប៉ងជ្រៀតជ្រែកពីខាងក្រៅទោះតាមទម្រង់ណាក៏ដោយដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស