ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបសន្ទនាជាមួយលោក Lawrence Wong ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី
2023-05-17 12:12:46cri
Share with:

        ថ្ងៃទី១៦ ខែឧសភា លោក Li Qiang  នាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយលោក Lawrence Wong ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរីនៅសាលវិមានប្រជាជននាក្រុងប៉េកាំង។ 

         លោក Li Qiang  បានថ្លែងថា  ភាគីចិនមានឆន្ទៈរួមជាមួយភាគីសឹង្ហបុរីដើម្បីចែករំលែកឱកាសនៃការអភិវឌ្ឍរបស់ចិន ស្វាគមន៍សិង្ហបុរីបន្តចូលរួមយ៉ាងស៊ីជម្រៅក្នុងដំណើរកំណែទម្រង់និងបើកទូលាយរបស់ចិន ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការចិន-សិង្ហបុរីឡើងដល់កម្រិតថ្មី។ សង្ឃឹមភាគីទាំងពីរប្រើតួនាទីនៃយន្តការសហប្រតិបត្តិការថ្នាក់ឧបនាយករដ្ឋមន្ត្រីចិន-សិង្ហបុរីឱ្យល្អ  គ្រោងផែនការដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ក្នុងពហុវិស័យ។  យើងគួរប្រើប្រាស់យន្តការសហប្រតិបត្តិការក្នុងតំបន់និងវេទិកាក្នុងតំបន់ឱ្យល្អ ជំរុញការកសាងច្រករបៀងពាណិជ្ជកម្មថ្មីតាមផ្លូវគោកនិងសមុទ្រ បន្តលើកកម្ពស់កម្រិតតភ្ជាប់និងផ្លាស់ប្តូរគ្នាក្នុងតំបន់ ដើម្បីគាំពារស្ថិរភាពនៃខ្សែសង្វាក់ផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់។ ភាគីចិនមានឆន្ទៈរួមជាមួយភាគីសិង្ហបុរីក្នុងការជំរុញឱ្យប្រជាជននៃប្រទេសទាំងពីរធ្វើការផ្លាស់ប្តូរគ្នាជាញឹកញាប់។

      ជាការឆ្លើយតប លោក  Lawrence Wong  បានថ្លែងថា  ភាគីសិង្ហបុរីមានឆន្ទៈរួមជាមួយភាគីចិន ចាត់ទុកការកំណត់ថ្មីនៃទំនាក់ទំនងប្រទេសទាំងពីរជាការណែនាំ ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍គ្នាដោយគ្រប់ជ្រុងជ្រោយទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់  ជំរុញឱ្យទំនាក់ទំនងសិង្ហបុរី-ចិនឈានទៅមុខដោយឥតឈប់ឈរ ដើម្បីក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស