ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីស្តីពីលិចនាវានេសាទចិននៅកណ្តាលមហាសមុទ្រឥណ្ឌា
2023-05-17 14:34:39cri
Share with:

នៅវេលាម៉ោង ៣ ព្រឹកព្រលឹមថ្ងៃទី ១៦ ខែឧសភា នាវានេសាទចិនឈ្មោះ Lu Peng Yuan Yu 028 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Penglai Jinglu បានលិចនៅកណ្តាលមហាសមុទ្រឥណ្ឌា បណ្តាលឱ្យមនុស្ស ៣៩ នាក់បាត់ការទាក់ទង ។ ក្នុងនោះ មាននាវិកចិន ១៧ នាក់ នាវិកឥណ្ឌូណេស៊ី ១៧ នាក់និងនាវិកហ្វីលីពីន ៥ នាក់ ។ រហូតដល់បច្ចុប្បន្ននេះ មិនទាន់រកឃើញអ្នកបាត់ខ្លួនទេ ហើយការងាររុករកនិងជួយសង្គ្រោះកំពុងដំណើរការ ។

បន្ទាប់ពីកើតមានឧប្បត្តិហេតុនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ឱ្យក្រសួងកសិកម្មនិងជនបទ ក្រសួងគមនាគមន៍និងដឹកជញ្ជូននិងរដ្ឋបាលខេត្ត Shandong ចាប់ដំណើរការយន្តការឆ្លើយតបបន្ទាន់ ដើម្បីខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នកបាត់ខ្លួនដោយពេញទំហឹង ។ ក្រសួងការបរទេសចិននិងស្ថានទូតចិននៅប្រទេសពាក់ព័ន្ធត្រូវពង្រឹងការទាក់ទងជាមួយភាគីពាក់ព័ន្ធក្នុងតំបន់ដើម្បីសម្របសម្រួលការងាររុករកនិងជួយសង្គ្រោះ ។ ត្រូវពង្រឹងការស៊ើបអង្កេតបន្ថែមទៀតពីគ្រោះថ្នាក់លាក់កំបាំងនិងផ្តល់សញ្ញាព្រមានជាមុនអំពីហានិភ័យនៃការនេសាទនៅមហាសមុទ្រ ដើម្បីធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន។

លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានចេញសេចក្តីណែនាំឱ្យក្រសួងកសិកម្មនិងជនបទនិងក្រសួងគមនាគមន៍និងដឹកជញ្ជូនសម្របសម្រួលកម្លាំងពាក់ព័ន្ធ ដើម្បីខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការរុករកនិងជួយសង្គ្រោះនាវិកដែ់បាត់ខ្លួន ព្យាយាមឱ្យអស់ពីលទ្ធភាពក្នុងការកាត់បន្ថយចំនួនជនរងគ្រោះស្លាប់និងរងរបួស ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស