ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២៦ខែវិច្ឆិកាជាទិវាដឹកជញ្ជូននិងគមនាគមន៍ជានិរន្តរភាពពិភពលោក
2023-05-17 15:25:35cri
Share with:

       ថ្ងៃទី១៦ ខែឧសភា  មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្ត  ដោយកំណត់យកថ្ងៃទី២៦ខែវិច្ឆិកាជារៀងថាល់ឆ្នាំជាទិវាដឹកជញ្ជូននិងគមនាគមន៍ជានិរន្តរភាពពិភពលោក។

      សេចក្តីសម្រេចចិត្តបានអញ្ជើញប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ គ្រប់ស្ថាប័ននៃអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនិងក្នុងតំបន់ និងក្រុមសង្គមស៊ីវិលជាដើម   ឱ្យចូលរួមធ្វើសកម្មភាពរំលឹកទិវាដឹកជញ្ជូននិងគមនាគមន៍ជានិរន្តរភាពពិភពលោក តាមរយៈសកម្មភាពផ្សព្វផ្សាយនិងអប់រំជាសាធារណៈ  ជួយមហាជនលើកកម្ពស់ការយល់ដឹងចំពោះបញ្ហាដឹកជញ្ជូននិងគមនាគមន៍ជានិរន្តរភាព  ជំរុញការដឹកជញ្ជូនបែបមិនបំផ្លាញដល់បរិស្ថាន  និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសង្គមដែលប្រកបដោយបរិយាប័ន្នជាដើម៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស