ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា៖ ពាក្យដែលហៅថា «ការគំរាមកំហែងផ្នែកសេដ្ឋកិច្ច»ប្រើចំពោះសហរដ្ឋអាមេរិកគឺសមរម្យបំផុត
2023-05-16 14:00:21cri
Share with:


 

ឆ្លើយតបទៅនឹងករណីដែលកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7ប្រហែលនឹងចេញសេចក្តីថ្លែងការណ៍ស្តីពីការប្រឆាំងតបតនឹង "ការគំរាមកំហែងផ្នែកសេដ្ឋកិច្ច"  លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៥ខែឧសភាថា បើនិយាយដល់ "ការគំរាមកំហែងផ្នែកសេដ្ឋកិច្ច" ពាក្យនេះប្រើចំពោះសហរដ្ឋអាមេរិកគឺសមរម្យបំផុត

 

លោក Wang Wenbin បានថ្លែងថា សហរដ្ឋអាមេរិកបានបង្ខិតបង្ខំនិងគំរាមកំហែងប្រទេសមួយចំនួនឱ្យចូលរួមការកាត់ផ្តាច់ខាងសេដ្ឋកិច្ច ការបំបិទខាងបច្ចេកវិទ្យា និងការគាបសង្កត់ដោយមិនសមហេតុផលចំពោះក្រុមហ៊ុនចិន។ នេះមិនមែនជា "ការប្រកួតប្រជែងដោយយុត្តិធម៌"នោះទេ ប៉ុន្តែជាការរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារនិងច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក

ប្រសិនបើប្រទេស G7 ពិតជាយកចិត្តទុកដាក់លើសន្តិសុខសេដ្ឋកិច្ចមែន នោះ ពួកគេគួរតែស្នើសហរដ្ឋអាមេរិកកុំឱ្យដោះស្រាយបញ្ហាបំណុលក្នុងស្រុកដោយបន្តដំឡើងកម្រិតបំណុលអតិបរមា ហើយកុំផ្ទេរហានិភ័យក្នុងស្រុករបស់សហរដ្ឋអាមេរិកទៅឱ្យពិភពលោក។ ប្រសិនបើប្រទេស G7 ពិតជាយកចិត្តទុកដាក់ចំពោះសន្តិសុខសេដ្ឋកិច្ចមែន នោះ ពួកគេគួរតែស៊ើបអង្កេតនិងកំណត់អត្តសញ្ញាណជនដៃដល់ភ្លាម ដើម្បីដាក់ពិន័យយ៉ាងធ្ងន់ធ្ងរដល់ជនល្មើសដែលបង្កការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream និងគាំពារសន្តិសុខនៃហេដ្ឋារចនាសម្ព័ន្ធឆ្លងដែន

អ្នកបកប្រែ:马小青
ប្លុកពិសេស