ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង ៥ ជាអ្នកជិតខាងល្អ ដៃគូល្អ មិត្តល្អនិងបងប្អូនល្អដែលរួមជោគវាសនាជាមួយគ្នា។នៅថ្ងៃទី ១៨ និងទី ១៩ ខែឧសភាខាងមុខនេះ កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនឹងប្រារព្ធធ្វើឡើងនៅក្រុង Xi`an ប្រទេសចិន ដែលនឹងគ្រោងផែនទីបង្ហាញផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងចិន-អាស៊ីកណ្តាល ដើម្បីរួមចំណែកដល់ការបង្កើតសហគមន៍រួមវាសនាចិន-អាស៊ីកណ្តាលដែលមានភាពកាន់តែស្អិតល្មួត។
កាលពីដើមឆ្នាំ២០២២ កិច្ចប្រជុំកំពូលស្តីពីខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងប្រទេសអាស៊ីកណ្តាលទាំង៥ បានធ្វើឡើងតាមអនឡាញ យន្តការសហប្រតិបត្តិការចិន-អាស៊ីកណ្តាលក៏បានបង្កើតឡើង។ គួរបញ្ជាក់ថា អាស៊ីកណ្តាលជាទីកន្លែងដែលលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ។នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងចិននិងប្រទេសអាស៊ីកណ្តាលទាំង ៥មានដល់ទៅ ៧,០២ ម៉ឺនលានដុល្លារអាមេរិក ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ៕