ថៃប្រកាសលទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតសភាជាន់ទាប
2023-05-16 12:56:15cri
Share with:
រសៀលថ្ងៃទី ១៥ ខែឧសភា គណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសថៃបានប្រកាសលទ្ធផលនៃការរាប់សន្លឹកឆ្នោតក្រៅផ្លូវការនៃការបោះឆ្នោតសភាជាន់ទាប បក្សចលនាឆ្ពោះទៅមុខនិងងបក្ស Pheu Thai ដែលជាគណបក្សប្រឆាំងទទួលបានអាសនៈលើសពីពាក់កណ្តាល។ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃបានលើកឡើងថា ការបោះឆ្នោតលើកនេះមានអត្រាបោះឆ្នោតលើសពី ៧៥% លទ្ធផលផ្លូវការនៃការបោះឆ្នោតនឹងត្រូវប្រកាសក្នុងអំឡុងពេល ៦០ ថ្ងៃ។
សូមបញ្ជាក់ថា សភាជាន់ទាបថៃបានធ្វើការបោះឆ្នោតកាលពីថ្ងៃទី ១៤ ខែឧសភាដែលមានចំនួន ៥០០ អាសនៈ៕