ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលអំពីដំណោះស្រាយសកលឆ្នាំ២០២៣បានបើកធ្វើនៅក្រុងបែឡាំង ឥស្សរជនដែលចូលរួមកិច្ចប្រជុំបានសម្គាល់ថា ការធ្វើកិច្ចសហប្រតិបត្តិការជាមួយចិនជារឿងមិនអាចខ្វះបាន
2023-05-16 15:47:30cri
Share with:

          ថ្ងៃទី១៥ ខែឧសភាតាមម៉ោងក្នុងតំបន់  កិច្ចប្រជុំកំពូលអំពីដំណោះស្រាយសកលឆ្នាំ២០២៣បានបើកធ្វើនៅក្រុងបែឡាំងប្រទេសអាល្លឺម៉ង់។     មេដឹកនាំ  អ្នកជំនាញការនិងឥស្សរជនវិស័យពាណិជ្ជកម្មរបស់ក្រុមប្រទេសG20 បានចូលរួមកិច្ចប្រជុំ ដើម្បីផ្លាស់ប្តូរមតិយោបល់អំពីវិបត្តិជាប្រព័ន្ធនាបច្ចុប្បន្ននិងដំណោះស្រាយសកលដែលត្រូវការជាបន្ទាន់។ អ្នកចូលរួមកិច្ចប្រជុំបានថ្លែងថា   ក្នុងពេលឆ្លើយតបនឹងបញ្ហាសកល ការធ្វើកិច្ចសហប្រតិបត្តិការជាមួយចិនគឺជារឿងមិនអាចខ្វះបាន ព្រោះប្រទេសចិននឹងដើរតួនាទីគន្លឹះក្នុងនោះ។



           លោកMartin Albrow   សមាជិកនៃរាជ្យបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមអង់គ្លេសបានថ្លែងថា ប្រទេសចិនមានការយល់ដឹងដ៏ពិសេសចំពោះបញ្ហាជាច្រើន  ជាពិសេសក្នុងវិស័យកិច្ចសហប្រតិបត្តិការ បង្កើតសណ្តាប់ធ្នាប់សកល និងប្រព័ន្ធអភិបាលកិច្ចសកល។ ខ្ញុំរំពឹងទុកថាប្រទេសចិននឹងបន្តរួមវិភាគទានកាន់តែច្រើនក្នុងអភិបាលកិច្ចសកល៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស