ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាZhongguancunឆ្នាំ២០២៣នឹងបើកធ្វើ ដែលផ្តោតសំខាន់ទៅលើវិស័យនាំមុខនៃការអភិវឌ្ឍបច្ចេកវិទ្យា និងធ្វើឱ្យកិច្ចសហប្រតិបត្តិការនិងការបើកទូលាយអន្តរជាតិមានភាពកាន់តែស៊ីជម្រៅ
2023-05-16 15:04:50cri
Share with:

តំបន់Zhongguancunជាតំបន់គំរូផ្នែកច្នៃប្រឌិតថ្មីដោយម្ចាស់ការថ្នាក់ជាតិទី១របស់ប្រទេសចិន ហើយបានក្លាយទៅជាគំរូភាពនៃការអភិវឌ្ឍដោយច្នៃប្រឌិតថ្មីរបស់ប្រទេសចិន។វេទិកាZhongguancunឆ្នាំ២០២៣នឹងបើកធ្វើពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ ខែឧសភា នៅក្រុងប៉េកាំងក្រោមប្រធានបទ “បើកទូលាយនិងកិច្ចសហប្រតិបត្តិការ ចែករំលែកពេលអនាគត" ដែលផ្តោតលើវិស័យភាពវៃឆ្លាតសិប្បនិម្មិត វិទ្យាសាស្ត្រជីវិតនិងថាមពលស្អាតជាដើម វេទិកានេះនឹងរៀបចំសកម្មភាពជាង១៥០លើក។

លោកWuZhaohuiអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រទេសចិនបានលើកឡើងថា ប្រទេសចិនបានឈានចូលក្រមប្រទេសច្នៃប្រឌិតថ្មីដោយរលូន។ទ្វារបើកទូលាយរបស់ប្រទេសចិនសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយខាងបច្ចេកវិទ្យានឹងបើកចំហកាន់តែធំ។យើងរីករាយរួមជាមួយពិភពលោក ដើម្បីកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស