ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYiជួបសន្ទនាជាមួយលោកPeterSzijjartoរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី
2023-05-16 15:04:21cri
Share with:

ថ្ងៃទី១៥ ខែឧសភា លោកWangYiប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមចិនបានជួបសន្ទនាជាមួយលោកPeterSzijjartoរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីនៅក្រុងប៉េកាំង។

លោកWangYiបានលើកឡើងថា ការអភិវឌ្ឍរបស់ប្រទេសចិនជាកំណើននៃកម្លាំងសន្តិភាពនិងជាការពង្រឹងកត្កាស្ថិរភាពនៃពិភពលោក។ភាគីចិនគាំទ្រអឺរ៉ុបមានភាពម្ចាស់កាខាងជាយុទ្ធសាស្ត្រ រីករាយរួមជាមួយប្រទេសនៃសហភាពអឺរ៉ុប បូករួមទាំងប្រទេសហុងគ្រីជាដើម គាំពារឱ្យបានល្អនូវពហុភាគីនិយមដ៏ប្រាកដប្រជា ដើម្បីជំរុញដំណើរការប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ និងជំរុញប្រព័ន្ធអភិបាលកិច្ចសកលឱ្យវិវឌ្ឍទៅមុខតាមទិសដៅកាន់តែមានភាពយុត្តធម៌និងសមហេតុសមផល។

ជាការឆ្លើយតប លោកPeterSzijjartoបានលើកឡើងថា ហុងគ្រីសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ភាគីចិនក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន។កិច្ចសហប្រតិបត្តិការរវាងហុងគ្រីនិងចិននិងអឺរ៉ុបនិងចិនជាកាលានុវត្តភាព មិនមែនជាហានិភ័យទេ។ភាគីហុងគ្រីរីករាយជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ឡើងដល់កម្រិតថ្មីថែមទៀត៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស