ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនរៀបរាប់អំពីរឿងរ៉ាវមិត្តភាពរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល
2023-05-16 16:56:54cri
Share with:

ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែឧសភា កិច្ចប្រជុំកំពូលរវាងចិននិងអាស៊ីកណ្តាលនឹងបើកធ្វើនៅក្រុង Xi'an ខេត្ត Shaanxi ។ តាំងពីបង្កើតទំនាក់ទំនងការទូតរយៈពេល ៣១ ឆ្នាំមក ប្រជាជនរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលបានរក្សាចំណងមិត្តភាពរាប់ពាន់ឆ្នាំ ហើយបានសរសេររឿងដ៏កក់ក្តៅជាច្រើននៅក្នុងការផ្លាស់ប្តូរមិត្តភាព ។

លោក Xi Jinping បានប្រើច្រើនដងនូវរឿងរ៉ាវនៃមិត្តភាពស៊ីវិលដើម្បីរំលឹកដល់ការចងចាំដ៏ល្អៗរបស់ប្រជាជននៃប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល ដើម្បីធ្វើឱ្យប្រជាជននៃប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលកាន់តែជិតស្និទ្ធ ។

រឿងរ៉ាវទី ១: មហាវិថី Xian Xinghai

“នៅពេលសង្រ្គាមការពារជាតិដ៏អស្ចារ្យបានផ្ទុះឡើងនៅឆ្នាំ ១៩៤១ លោក Xian Xinghai តន្ត្រីករចិនដ៏ល្បីល្បាញបានធ្វើដំណើរទៅកាន់ក្រុង Almaty ។ នៅពេលដែលលោកក្រផងឈឺផង លោក Baikadamov តន្ត្រីករកាហ្សាក់ស្ថានបានទទួលយកគាត់ ហើយផ្តល់ផ្ទះដ៏កក់ក្តៅដល់គាត់ ។

នៅក្រុង Almaty លោក Xian Xinghai បានបង្កើតស្នាដៃតន្ត្រីដ៏ល្បីល្បាញដូចជា «រំដោះជាតិ»ហើយបានបង្កើតកំណាព្យ «Amangeld» ដោយផ្អែកលើស្នាដៃរបស់លោក Armangeld វីរបុរសជាតិកាហ្សាក់ស្ថានដែលបានបំផុសគំនិតប្រជាជនឱ្យប្រយុទ្ធប្រឆ្នាំងនឹងហ្វាស៊ីសនិយម ហើយត្រូវបានទទួលស្វាគមន៍យ៉ាងទូលំទូលាយពីប្រជាជនក្នុងតំបន់ ។ ”

——ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៣ លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះដែលមានចំណងជើងថា«ការជំរុញមិត្តភាពរបស់ប្រជាជននិងការបង្កើតអនាគតកាន់តែប្រសើរ»នៅសាកលវិទ្យាល័យ Nazarbayev ប្រទេសកាហ្សាក់ស្ថាន ។

រឿងរ៉ាវទី ២ ៖ រឿងរ៉ាវស្វែងរកម្តាយដែលឆ្លងកាត់កន្លះសតវត្ស

នៅចុងទស្សវត្សរ៍ឆ្នាំ ១៩៤០ បុរសជនជាតិចិនម្នាក់ដែលធ្វើការនៅភូមភាគស្វយ័ត Xinjiang បានជួបនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Valentina ដែលធ្វើការនៅមន្ទីរពេទ្យក្នុងស្រុក ។ អ្នកទាំងពីរបានស្រឡាញ់គ្នាដោយស្មោះស្ម័គ្រ ហើយបានរៀបការនិងមានកូនប្រុសម្នាក់។ បន្ទាប់មក អ្នកនាង Valentina បានត្រឡប់ទៅស្រុកកំណើតវិញនៅពេលដែលកូនប្រុសរបស់គាត់មានអាយុត្រឹមតែ ៦ ឆ្នាំប៉ុណ្ណោះ ។ ក្រោយកូនធំឡើង កូនប្រុសរបស់គាត់បន្តតាមរកម្តាយ ប៉ុន្តែគ្មានដំណឹងអ្វីសោះ ។ រហូតដល់ឆ្នាំ ២០០៩ កូនប្រុសបានរកឃើញម្តាយរបស់គាត់ អ្នកនាង Valentina បានរស់នៅទីក្រុង Almaty ។ ឆ្នាំនោះ កូនប្រុសមានអាយុ ៦១ ឆ្នាំ ម្តាយគាត់ Valentina មានអាយុ ៨០ ឆ្នាំ ។ ក្រោយមក កូនប្រុសបានទៅ ក្រុង Almaty ដើម្បីទៅសួរសុខទុកម្តាយរបស់គាត់ ហើយបាននាំម្តាយគាត់មកទស្សនាប្រទេសចិន ។ សុភមង្គលដែលដែលមកដល់យឺតពាក់កណ្តាលសតវត្សន៍នេះ គឺជាសក្ខីភាពដ៏មានឥទ្ធិពលចំពោះមិត្តភាពរវាងប្រជាជនចិននិងកាហ្សាក់ស្ថាន ។

——ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៣ លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះដែលមានចំណងជើងថាការជំរុញមិត្តភាពរវាងប្រជាជននិងការបង្កើតអនាគតកាន់តែល្អប្រសើរនៅសាកលវិទ្យាល័យ Nazarbayev ប្រទេសកាហ្សាក់ស្ថាន ។

រឿងទី ៣ ៖ សេះ Akhal-teke

សេះ Akhal-teke គឺជាពូជសេះដ៏ល្បីល្បាញនៅលើពិភពលោកនិងជាមោទនភាពនិងកិត្តិយសរបស់ប្រទេសតួកមេនីស្ថាន ។ ជាង ២០០ ឆ្នាំមុន សេះ Akhal-teke បានឆ្លងកាត់ផ្លូវសូត្របុរាណមកដល់ប្រទេសចិន ។ តាំងពីបានបង្កើតទំនាក់ទំនងការទូតរវាងចិននិងតូមិននីស្ថានមក តួកមេនីស្ថាន  បានប្រគល់សេះAkhal-teke ពីរដងជាអំណោយជាតិដល់ប្រទេសចិនដែលបានបង្កើតទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ។ សេះAkhal-teke  បានក្លាយជាបេសកជននៃមិត្តភាពរវាងចិននិងតួកមេនីស្ថាន  និងធ្វើជាសាក្សីនៃមិត្តភាពរវាងប្រជាជនទាំងពីរ ។

—— ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៤ លោក Xi Jinping និងលោក Turkmenistan Berdymukhamedov ប្រធានាធិបតីតួកមេនីស្ថាន  បានអញ្ជញចូលរួមកិច្ចប្រជុំពិសេសនៃសមាគមសេះ Akhal-teke ពិភពលោកនិងមហោស្រពវប្បធម៌សេះរបស់ប្រទេសចិនដែលបើកធ្វើនៅប្រទេសចិន



អ្នកបកប្រែ:王幸
ប្លុកពិសេស