ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកZhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ារ៉ុក
2023-05-15 15:28:10cri
Share with:

តបតាមការអញ្ជើញរបស់លោក Alami ប្រធានរដ្ឋសភាម៉ារ៉ុក លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ារ៉ុកចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែឧសភា ដោយបានជួបពិភាក្សាការងារជាមួយលោក Aziz Akhennouch នាយករដ្ឋមន្រ្តី លោក Alami ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាស្តីទីម៉ារ៉ុកដោយឡែកពីគ្នានៅទីក្រុងរ៉ាបាត។

ថ្លែងក្នុងកិច្ចជំនួប លោក Zhao Leji បានលើកឡើងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងព្រះបាទ Mohammed ទី៦ ព្រះមហាក្សត្រម៉ារ៉ុក ទំនាក់ទំនងចិន-ម៉ារ៉ុកសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ ហើយកំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ភាគីទាំងពីរគួរតែអនុវត្តបន្ថែមទៀតនូវគំនិតឯកភាពដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រចិន-ម៉ារ៉ុកឱ្យសម្រេចបាននូវការអភិវឌ្ឍដែលមានកម្រិតកាន់តែខ្ពស់។ ប្រទេសចិនសូមថ្លែងអំណរគុណដល់ប្រទេសម៉ារ៉ុកដែលប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ព្រមនិងផ្តល់ការគាំទ្រដ៏មានតម្លៃចំពោះប្រទេសចិនក្នុងបញ្ហាទាក់ទងនឹងតំបន់តៃវ៉ាន់, Xijiang, Xizang និងសិទ្ធិមនុស្សជាដើម។ ប្រទេសចិនមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយប្រទេសម៉ារ៉ុកដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" អនុវត្តយ៉ាងសកម្មនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូងនិងវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក ជីកកកាយរកសក្ដានុពលនៃកិច្ចសហប្រតិបត្តិការ ពង្រីកការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិ និងជំរុញអរិយធម៌របស់ប្រទេសទាំងពីរឱ្យរៀនសូត្រពីគ្នាទៅវិញទៅមក និងតភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។ ប្រទេសចិនរីករាយរួមជាមួយបណ្តាប្រទេសអារ៉ាប់ដែលរួមទាំងប្រទេសម៉ារ៉ុកផងដើម្បីត្រួសត្រាយអនាគតកាន់តែល្អប្រសើរសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រចិន-អារ៉ាប់ក្រោមការណែនាំនៃការរួមគ្នាកសាងសហគមន៍រួមវាសនាចិន-អារ៉ាប់ក្នុងយុគសម័យថ្មី៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស