ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“ហេដ្ឋារចនាសម្ព័ន្ធគន្លឹះ”មួយកន្លែងនៅអ៊ុយក្រេនកើតមានការបំផ្ទុះយ៉ាងខ្លាំង
2023-05-15 16:31:56cri
Share with:

      ថ្ងៃទី ១៣ ខែឧសភា “ហេដ្ឋារចនាសម្ព័ន្ធគន្លឹះ”មួយកន្លែងដែលស្ថិតនៅរដ្ឋ Khmelnitsky ភាគខាងលិចអ៊ុយក្រែនបានរងការវាយប្រហារពីដ្រូន បណ្តាលឱ្យកើតមានការបំផ្ទុះយ៉ាងខ្លាំង ដែលបណ្តាលឱ្យមនុស្សចំនួន ២១ នាក់រងរបួស និងសំណង់ស៊ីវិលនៅជុំវិញរងការខូចខាត។

      ស្ថាប័នយោធានៃរដ្ឋ Khmelnitsky បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី ១៣ ខែឧសភាថា នៅព្រឹកព្រលឹមថ្ងៃដដែល “ហេដ្ឋារចនាសម្ព័ន្ធគន្លឹះ”មួយកន្លែងដែលស្ថិតនៅឆ្ងាយពីទីប្រជុំជនបានរងការវាយប្រហារពីដ្រូនរបស់

រុស្ស៊ី រលកបន្ទុះដ៏ខ្លាំងបានបណ្តាលឱ្យសំណង់ស៊ីវិលនៅជុំវិញរងការខូចខាត និងមានមនុស្សយ៉ាងហោចណាស់ចំនួន ២១ នាក់រងរបួស ក្នុងនោះពីរនាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

      ផ្នែកផ្លូវការនៃអ៊ុយក្រែនមិនបានទម្លាយពីព័ត៌មានលម្អិតអំពីហេដ្ឋារចនាសម្ព័ន្ធដែលរងការវាយប្រហារនោះទេ ប៉ុន្តែមានប្រព័ន្ធសារព័ត៌មានអ៊ីនធើណែតខ្លះបានអះអាងថាវាគឺជាឃ្លាំងរំសេវមួយ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស