ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងអំឡុងពេលដែលអាមេរិកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ យន្តហោះយោធារបស់រុស្ស៊ីចំនួន ៦ គ្រឿងបានបង្ហាញខ្លួននៅជុំវិញរដ្ឋអាឡាស្កា
2023-05-15 14:17:10cri
Share with:

យោងតាមការផ្សាយដំណឹងរបស់វេបសាយ Fox News របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៣ ខែឧសភាឱ្យដឹងថា បញ្ជាការដ្ឋានការពារដែនអាកាសអាមេរិកខាងជើង (NOARD) បានថ្លែងនៅថ្ងៃដដែលនោះថា កាលពីថ្មីៗកន្លងទៅនេះ យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានហោះចេញជាបន្ទាន់ ហើយបានស្ទាក់យន្តហោះយោធារុស្ស៊ីចំនួន ៦ គ្រឿងដែលកំពុងធ្វើសកម្មភាពនៅជិតដែនអាកាសរដ្ឋអាឡាស្កា។

NORAD បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា យន្តហោះរបស់រុស្ស៊ីទាំងនេះបានហោះហើរក្នុងដែនអាកាសអន្តរជាតិជាប់រហូតមក។ នៅពេលដែលហេតុការណ៍នេះបានកើតឡើង យោធាអាមេរិកកំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅរដ្ឋអាឡាស្កាតាមការគ្រោងទុក។ សេចក្តីថ្លែងការណ៍មួយនេះក៏បានលើកឡើងផងដែរថា NORAD បានប្រទះឃើញ តាមដាន កំណត់អត្តសញ្ញាណ ព្រមនិងស្ទាក់យន្តហោះយោធារុស្ស៊ីទាំង ៦ គ្រឿងនេះ។

កាលពីថ្ងៃទី១២ ខែឧសភា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា តាមការគ្រោងទុក យន្តហោះទម្លាក់គ្រាប់បែកពីរគ្រឿងរបស់រុស្ស៊ីនឹងបំពេញបេសកកម្មហោះហើររយៈពេល ១៣ ម៉ោងលើដែនទឹកអន្តរជាតិនៃសមុទ្រ Chukchi

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស