ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងការបរទេសកៀហ្ស៊ីស៊ីស្ថាន៖កិច្ចប្រជុំកំពូលប្រទេសចិន-ប្រទេសអាស៊ីកណ្តាលនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត
2023-05-15 16:29:44cri
Share with:

    នាពេលថ្មីៗនេះ ពេលជួបជាមួយលោកDuDewenឯកអគ្គរដ្ឋទូតចិនប្រចាំនៅកៀហ្ស៊ីស៊ីស្ថាននៅក្រុងBishkek លោកKulubaev Zheenbekរដ្ឋមន្ត្រីក្រសួងការបរទេសកៀហ្ស៊ីស៊ីស្ថានបានលើកឡើងថា លោករំពឹងទុកពីការបើកកិច្ចប្រជុំកំពូលប្រទេសចិន-ប្រទេសអាស៊ីកណ្តាលប្រកបដោយជោគជ័យ ជឿជាក់ថា កិច្ចប្រជុំកំពូលនេះនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។

លោកKulubaev Zheenbekបានលើកឡើងថា ភាគីកៀហ្ស៊ីស៊ីស្ថានកំពុងត្រៀមលក្ខណៈសម្រាប់ការបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតីSadyr Nurgozhoevichនៅប្រទេសចិន រំពឹងទុកថា ការបំពេញទស្សនកិច្ចលើកនេះនឹងជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកៀហ្ស៊ីស៊ីស្ថាននិងចិនទទួលបានសមិទ្ធផលថ្មី។

ជាការឆ្លើយតប លោកDuDewenបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថាន ដោយលើកឡើងថា កិច្ចប្រជុំកំពូលប្រទេសចិន-អាស៊ីកណ្តាលមានអត្ថន័យជានិមិត្តសញ្ញាក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសអាស៊ីកណ្តាល។កិច្ចជំនួបរវាងប្រមុខរដ្ឋនៃប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថាននៅក្រុងXi’anនឹងណែនាំនិងជំរុញទំនាក់ទំនងរវាងប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថានឱ្យទទួលបានការវិវឌ្ឍថ្មី ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនាតែមួយរវាងប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថាន៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស